Views: 4
ដោយៈយោធិន/ភ្នំពេញ៖ ប្រមុខកងយោធាមួកខៀវកម្ពុជាស្នើទៅកានយោធាចារ្យបារាំងឱ្យជួយហ្វឹកហ្វឺនបំប៉នជំនាញផ្នែកសង្កេតការណ៍និងទប់ស្កាត់បាតុកម្មឲ្យដល់កងយោធាមួកខៀវកម្ពុជាសម្រាប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ(អ.ស.ប)។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាពបានលើកឡើងពីគោលបំណងខាងលើនេះ ក្នុងពេលអនុញ្ញាតិឲ្យប្រតិភូយោធាចារ្យបារាំងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ ( LTC. PARDIEU Thomas ) យោធាចារ្យនៃកងទ័ពសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធគម្រោងសកម្មភាពហ្វឹកហ្វឺននិងបំប៉នជំនាញវិស័យរក្សាសន្តិភាពឲ្យដល់កងយោធាមួកខៀវកម្ពុជាមុនពេលចេញទៅកាន់តំបន់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអ.ស.ប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ក្នុងជំនួបពិភាក្សាការងារនេះដែរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាពិសេសរវាងកងទ័ពសាធារណេដ្ឋបារាំងជាមួយនឹងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដោយផ្តោតជាសំខាន់ក្នុងការហ្វឹកហ្វឺនជំនាញលើវិស័យរក្សាសន្តិភាពឲ្យដល់កងយោធាមួកខៀវកម្ពុជាសំដៅបង្កើនកម្រិតសមត្ថភាពក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ប្រមុខកងយោធាមួកខៀវកម្ពុជាបានលើកឡើងផងដែរពីដំណើរការខកខានអវត្តមានរបស់យោធាចារ្យបារាំងក្នុងការហ្វឹកហាក់បំប៉នជំនាញលើវិស័យរក្សាសន្តិភាពអស់រយៈកាលបីឆ្នាំកន្លងទៅដែលរំខានដោយរោគរាតត្បាតកូវីដ-១៩។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងពីគោលបំណងសំខាន់សម្រាប់វគ្គហ្វឹកហ្វឺនពីសំណាក់យោធាចារ្យឲ្យដល់កងយោធាមួកខៀវកម្ពុជានាពេលនេះគឺផ្តោតជាសំខាន់លើជំនាញលើផ្នែកស៊ើបអង្កេត និងការទប់ស្កាត់នូវរាល់បាតុកម្មឲ្យដល់កងរាជអាវុធហត្ថមួកខៀវកម្ពុជាដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អ.ស.ប)
ចំណែក លោកវរៈសេនីយ៍ទោប៉ាឌីយឺ ថូម៉ាស់ ( LTC. PARDIEU Thomas ) យោធាចារ្យនៃកងទ័ពបារាំងបានសំដែងនូវមោទកភាពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់កិច្ចស្វាគមន៍កក់ក្តៅពីសំណាក់ប្រមុចកងយោធាមួកខៀវកម្ពុជានិងសហការីក្រោមឱវាទដែលជាកាយវិការបង្ហាញពីមនោសញ្ចេតនាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរឡើងរវាងកម្ពុជានិងបារាំងផងដែរ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់( LTC. PARDIEU Thomas)ជានាយទាហានបារាំងបម្រើ ការងារក្នុងអង្គភាពស៊ើបអង្កេតរយៈពេលជាងដប់ឆ្នាំនិងជាប៉ូលីសយុត្តិធម៌។
នេះជាលើកទី១ដែលបានមកកាន់ប្រទេសកម្ពុជា រួមជាមួយសហការីរបស់លោកគឺលោកព្រឹន្ទបាលទោ បារ៉ាតុន អូលីវីយ៉េ(Major BARATON Olivier)ហើយក៏បានឃើញកម្ពុជាដែលបាននិងកំពុងអភិវឌ្ឍគួរជាទីកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ។ក្នុងជំនួបនាឱកាសនេះដែរប្រមុខកងយោធាមួកខៀវកម្ពុជាក៏បានបង្ហាញនូវការពេញចិត្តចំពោះពីសមិទ្ធផលដែលកងយោធាមួកខៀវកម្ពុជាសម្រេចទទួលបានក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិលើកិច្ចប្រតិបត្តិការក្នុងតំបន់បេសកកម្មនៃរដ្ឋចំនួន៦ក្នុងចំណោមរដ្ឋទាំង១០ក្នុងទូទាំងប្រទេសស៊ូដង់ខាងត្បូង៕សរន / N
រូបភាព ( នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាពក្នុងពេលអនុញ្ញាតិឲ្យប្រតិភូយោធាចារ្យបារាំងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ ( LTC. PARDIEU Thomas ) យោធាចារ្យនៃកងទ័ពសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម )