Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្ពុជា​ស្នើ​បារាំង​ជួយ​ហ្វឹកហ្វឺន​ជំនាញ​សង្កេតការណ៍​និង​ទប់ស្កាត់​បាតុកម្ម​សម្រាប់​បំពេញភារកិច្ច​ក្រោម​ឆ័​ត្រ​ ​អ​.​ស​.​ប​

Views: 4

ដោយៈ​យោធិន​/​ភ្នំពេញ​៖ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​ស្នើ​ទៅកាន​យោធា​ចា​រ្យ​បារាំង​ឱ្យជួយ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផ្នែក​សង្កេតការណ៍​និង​ទប់ស្កាត់​បាតុកម្ម​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​

​ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព​បានលើកឡើង​ពី​គោលបំណង​ខាងលើនេះ ក្នុងពេល​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​យោធា​ចា​រ្យ​បារាំង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ា​ឌី​យឺ ថូ​ម៉ាស់ ( LTC. PARDIEU Thomas ) យោធា​ចា​រ្យ​នៃ​កងទ័ព​សាធារណរដ្ឋ​បារាំង ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​គម្រោង​សកម្មភាព​ហ្វឹកហ្វឺន​និង​បំប៉ន​ជំនាញ​វិស័យ​រក្សា​សន្តិភាព​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​មុនពេល​ចេញទៅ​កាន់​តំបន់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អ​.​ស​.​ប នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​នេះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ជាពិសេស​រវាង​កងទ័ព​សា​ធារ​ណេ​ដ្ឋ​បារាំង​ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដោយ​ផ្តោតជាសំខាន់​ក្នុងការ​ហ្វឹកហ្វឺន​ជំនាញ​លើ​វិស័យ​រក្សា​សន្តិភាព​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សំដៅ​បង្កើន​កម្រិត​សមត្ថភាព​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​
ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បានលើកឡើង​ផងដែរ​ពី​ដំណើរ​ការខកខាន​អវត្តមាន​របស់​យោធា​ចា​រ្យ​បារាំង​ក្នុងការ​ហ្វឹក​ហាក់​បំប៉ន​ជំនាញ​លើ​វិស័យ​រក្សា​សន្តិភាព​អស់​រយៈកាល​បី​ឆ្នាំ​កន្លងទៅ​ដែល​រំខាន​ដោយ​រោគរាតត្បាត​កូ​វីដ​-១៩​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានលើកឡើង​ពី​គោលបំណង​សំខាន់​សម្រាប់​វគ្គ​ហ្វឹកហ្វឺន​ពី​សំណាក់​​យោធា​ចា​រ្យ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​នាពេលនេះ​គឺ​ផ្តោតជាសំខាន់​លើ​ជំនាញ​លើ​ផ្នែក​ស៊ើបអង្កេត និង​ការទប់ស្កាត់​នូវ​រាល់​បាតុកម្ម​ឲ្យ​ដល់​កងរាជអាវុធហត្ថ​មួក​ខៀវ​កម្ពុជា​ដើម្បី​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អ​.​ស​.​ប​)

​ចំណែក លោក​វរៈសេនីយ៍ទោ​ប៉ា​ឌី​យឺ ថូ​ម៉ាស់ ( LTC. PARDIEU Thomas ) យោធា​ចា​រ្យ​នៃ​កងទ័ព​បារាំង​បាន​សំដែង​នូវ​មោទកភាព​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្តល់​កិច្ច​ស្វាគមន៍​កក់ក្តៅ​ពី​សំណាក់​ប្រមុច​កង​យោធា​មួក​ខៀវ​កម្ពុជា​និង​សហការី​ក្រោម​ឱវាទ​ដែលជា​កាយវិការ​បង្ហាញ​ពី​មនោសញ្ចេតនា​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ប្រសើរឡើង​រវាង​កម្ពុជា​និង​បារាំង​ផងដែរ​។​

សូមបញ្ជាក់ថា លោក​វរសេនីយ៍ទោ ប៉ា​ឌី​យឺ ថូ​ម៉ាស់​( LTC. PARDIEU Thomas)​ជា​នាយទាហាន​បារាំង​បម្រើ ការងារ​ក្នុង​អង្គភាព​ស៊ើបអង្កេត​រយៈពេល​ជាង​ដប់ឆ្នាំ​និង​ជា​ប៉ូលីស​យុត្តិធម៌​។​

​នេះ​ជា​លើក​ទី​១​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា រួមជាមួយ​សហការីរ​បស់​លោក​គឺ​លោក​ព្រឹន្ទបាលទោ បា​រ៉ា​តុ​ន អូ​លី​វី​យ៉េ​(Major BARATON Olivier)​ហើយក៏​បានឃើញ​កម្ពុជា​ដែល​បាននិងកំពុង​អភិវឌ្ឍ​គួរ​ជាទី​កត់សម្គាល់ នាពេល​បច្ចុប្បន្ននេះ​។​ក្នុងជំនួប​នាឱកាស​នេះដែរ​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​ក៏បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ពី​សមិទ្ធផល​ដែល​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រេច​ទទួលបាន​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​កិច្ចប្រតិបត្តិការ​ក្នុង​តំបន់​បេសកកម្ម​នៃ​រដ្ឋ​ចំនួន​៦​ក្នុងចំណោម​រដ្ឋ​ទាំង​១០​ក្នុង​ទូទាំងប្រទេស​ស៊ូដង់​ខាងត្បូង​៕​សរន​ / N

រូបភាព​​ ( ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព​ក្នុងពេល​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​យោធា​ចា​រ្យ​បារាំង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ា​ឌី​យឺ ថូ​ម៉ាស់ ( LTC. PARDIEU Thomas ) យោធា​ចា​រ្យ​នៃ​កងទ័ព​សាធារណរដ្ឋ​បារាំង ចូលជួប​សម្តែង​ការគួរសម​ )

Post navigation