Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ ប្រកាសស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងស្រុកមង្គលបូរី៖​ ទឹកហក់ឡើងនៅស្ទឹងមង្គលបូរី ប៉ែកកណ្តាល

Views: 10

ដោយៈ .ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលស្រុក និងក្នុងនាមគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ ស្រុកមង្គលបូរី  លោក រ័ត្នដាស៊ីណង់ អភិបាលស្រុក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានចេញលិខិតជូនដំណឹង ដល់បង ប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរីថា ដោយពិនិត្យឃើញស្ថានភាពភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃ ចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដង ស្ទឹងមង្គលបូរីនៃស្រុកបវេល ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងទឹកដែលហូរធ្លាក់ពី ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ធ្វើឱ្យកម្រិតកម្ពស់ទឹកស្ទឹងមង្គលបូរី(ប៉ែកកណ្តាលក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) មានការហក់ឡើងខ្លាំង និងអាចបង្កជាផលប៉ះពាល់ដល់ អាយុជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

រដ្ឋបាលស្រុកមង្គលបូរី បានបន្តថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី  ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងមង្គលបូរី សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ អនុវត្តនូវវិធានការ ដូចខាងក្រោមៈ

ជំរុញការច្រូតកាត់ប្រមូលផលឱ្យបានទាន់ពេលវេលា

ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង រៀបចំទុកដាក់ឯកសារសំខាន់ៗ ឱ្យបានគង់វង្ស រួមមានៈ សៀវភៅគ្រួសារសៀវភៅស្នាក់នៅ សំបុត្រកំណើតអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិដីធ្លី និងឯកសារ សំខាន់ៗទៀត

ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់

ត្រៀមបង្ការចំពោះជនងាយរងគ្រោះ (ចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ កុមារ…. ពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ផ្សេងៗ។

រដ្ឋបាលស្រុក បានបន្តថា ករណីបន្ទាន់ចាំបាច់ណាមួយ សូមបងប្អូនជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ដែលនៅក្បែរផ្ទះបងប្អូន ឬក៏ទំនាក់ទំនងទៅលោកមេភូមិ លោកមឃុំ ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក តាមរយៈលេខទូរស័ព្ទ ០១២ ៥០០០ ៨៣ / ០៧៧ ២៣ ៤៨៤៨ / ០៩២ ៩៦ ១៦ ៤៤។

លិខិតផ្លូវការនោះ បានអំពាវនាវថាៈសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ ដែលនឹងបន្តកើតមាន នាពេលដ៏ខ្លីខាងមុខនេះ/V-PC

Post navigation