Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមមន្ត្រី៖ ទោះជាទឹកជំនន់ បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ឯប្រជាពលរដ្ឋដែលជម្លៀស នៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋាន ទាំងអស់នៅឡើយ

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គិតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិ ឃុំ សង្កាត់ខ្លះ របស់ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទោះជាទឹកជំនន់បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ។ ឯប្រជាពលរដ្ឋ ដែលជម្លៀសនៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋានទាំងអស់ នៅឡើយដែរ ។ នេះបើតាមក្រុមមន្ត្រី នៃខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ បានរាយកាណ៍ឱ្យដឹង នៅថ្ងៃនេះ។

មានស្រុក ក្រុងចំនួន២ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងថា ស្រុកមង្គលបូរី ប៉ះពាល់រហូតដល់ ៩៧ ភូមិ មានប្រជាពលរដ្ឋ លិចលង់ចំនួន ៤.០៧១ គ្រួសារ មនុស្សរាយ ១៧.៥០៨ នាក់ ស្រី ៨.៩៤៧ នាក់ ជម្លៀសរកទីទួលសុវត្ថិភាព ១៤១ គ្រួសារ មនុស្សរាយ ៥៥៥ នាក់ ស្រី ២៨០ នាក់ កុមារ ១១២ នាក់។

ដោយឡែក លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រុងសិរីសោភ័ណ ប៉ះពាល់ ២៦ ភូមិ ប្រជាពលរដ្ឋ ១.០១០ គ្រួសារ ស្មើនឹង ៩៧២ ខ្នងផ្ទះ មានមនុស្សរាយ ចំនួន ៤.១០៧ នាក់ ស្រី ២.១០៩ នាក់ ជម្លៀសរកទីទួល សុវត្ថិភាព មានចំនួន ៩១ គ្រួសារ ស្មើនឹង ៤១៦ នាក់ ស្រ្តី ២១៩ នាក់ និងកុមារចំនួន ៤៤១ នាក់។

ចំណែក លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹក នៅខេត្តបន្ទាយមានជ័យ ដែលលិចលង់ខ្លាំងជាងគេ មានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកជំនន់ បានស្រកជាបណ្តើរហើយ ។ តែវានៅស្រុងមក ផ្នែកខាងក្រោម ឬស្រកយឺតៗដែរ ។ ហេតុនេះ ផលប៉ះពាលបន្ត នៅកើតមាន៕/V/r

Post navigation