Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

Views: 1

ដោយ:សុខុម/ស្ទឹងត្រែង៖ បុរសអ្នកបើកបរម៉ូតូម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយរថយន្តកាលពីម៉ោង៧យប់ថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២៣ លើកំណត់ផ្លូវជាតិលេខ៩ ភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូឈ្មោះ អាន សុជាតិ អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ចំណែក រថយន្តម៉ាកហ៊ីយ៉ាន់ ដាយពណ៌សស្លាកលេខកំពង់ចាម៣B៣០៦៨ ។រថយន្តបើកក្នុង ទិសដៅ ពីកើតទៅលិច។រីឯអ្នកជិះម៉ូតូពីលិចមកកើត។ភាគីរថយន្ត ក្រោយបុកអ្នកជិះម៉ូតូបាត់បង់ជីវិតបានចតរថយន្តចោលរួចរត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងដកហូតរថយន្តនិងម៉ូតូយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕សរន / N

Post navigation