Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា

Views: 3

ដោយៈ សុផល / ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” និងខួបលើកទី៧៤ នៃការបង្កើតសាធារណ រដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណា​ចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា។ លោកប្រធានា ធិបតី ស៊ី ជិនភីង(Xi Jinping) បានគាល់ព្រះករុណា ព្រះ​បាទបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ​ចំនួនពីរដង​ក្នុងឆ្នាំនេះ នៅ​ទីក្រុង​ប៉េកាំង និងនៅ​ទីក្រុងហាន់ចូវ ( Hangzhou)។ ដំណើរទស្សនកិច្ចរបស់​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន​ក្នុងខែកុម្ភៈ បានបំពេញតាមការសន្យា​ជាមួយ​លោកប្រធានាធិបតី Xi Jinping បីឆ្នាំ មុន ការផ្ទុះ​ឡើង នៃជំងឺកូវីដ-១៩ ។

លោកឯកអគ្គរដ្ឋទូត បានបន្តថា ដើម្បីបន្តទំនាក់ទំនង មិត្តភាពដ៏ជ្រាលជ្រៅនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ​ដំណើរ ទៅបំពេញទស្សនកិច្ចផ្លូវការ​នៅបរទេសលើកដំបូង នៅប្រទេសចិន កាលពីពាក់ កណ្តាលខែកញ្ញា ដោយបានជួបពិភាក្សាការងារ ជាមួយលោក Xi Jinping និងនាយករដ្ឋមន្ត្រី លី ឈាង ( Li Qiang) និងបានធ្វើជាសាក្សី នៃការចុះហត្ថ លេខា លើ​ផែនការសកម្មភាព រយៈពេល ៥ឆ្នាំថ្មី នៃការកសាងសហគមន៍ ចិន-កម្ពុជា អនាគតរួមមួយ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ជាច្រើនទៀត។

លោកទូត បានបន្ថែមថាៈ «មេដឹកនាំរបស់យើង បានឈានដល់ការឯកភាពគ្នា យ៉ាងទូលំទូលាយ លើការលើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ គ្រាប់ពេជ្រ ដែល រំលេចអំពី “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងត្រី និងស្រូវ”។ ប្រទេសចិន និងកម្ពុជា បានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍ ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគត រួមគ្នា។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា នៅខែក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅ​កាន់ប្រទេសចិនម្តងទៀត ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជួបពិភាក្សាទ្វេភាគីជាមួយ ថ្នាក់ដឹកនាំចិន។ នេះ​គឺជា​ភាពខ្លាំង​វិសេសវិសាល​នៃ​ទំនាក់ទំនងកម្រិតខ្ពស់​រវាង​ចិន និង​កម្ពុជា។

លោកទូត បានមានប្រសាសន៍ទៀតថា៖ «មិត្តភាពដែកថែប កម្ពុជា-ចិន​បានចាក់គ្រឹះ យ៉ាងរឹងមាំ។ ការផ្លាស់ប្តូរមិត្តភាព រវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពី យូរយារណាស់មកហើយ។ ចំណែកទំនាក់ទំនងការទូត មានរយៈពេល ៦៥ ឆ្នាំហើយ។ ក្នុងប៉ុន្មានសតវត្សថ៍ថ្មីៗនេះ ជនជាតិចិនជាច្រើន បានតាំងទីលំនៅ នៅកម្ពុជា និងកសាងជីវិតពួកគេ នៅក្នុងទឹកដីដ៏ពិសិដ្ឋ រួមជាមួយនឹងបងប្អូនខ្មែរ»។

លោកបានឱ្យដឹងទៀតថា យើងនឹងចងចាំជានិច្ចថា នៅឆ្នាំ១៩៥៥ ក្នុងសន្និសីទទីក្រុង បានឌុង សម្តេចឪ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រី ចូវ អេនឡាយ បានបង្កើត ចំណងមិត្តភាពពិសេសតែមួយគត់ ដែលបានជំរុញ និងលើកកម្ពស់ទំនាក់ទំនងការទូត រវាងកម្ពុជា និងចិន នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ។ ចាប់តាំងពីពេលនោះមក សម្តេចនរោត្តម សីហនុ បានយាងទត នៅទូទាំងប្រទេសចិន និងបានផ្លាស់ប្តូរយ៉ាង ជិតស្និទ្ធ ជាមួយមេដឹកនាំចិនជាច្រើនជំនាន់ ដែលបណ្តុះចំណងមិត្តភាពដ៏ជ្រាលជ្រៅ ផ្តល់ផលប្រយោជន៍​ដល់ប្រទេសទាំងពីរ សម្រាប់ជំនាន់ក្រោយៗទៀត។
ឈានចូលយុគសម័យថ្មី ទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អប្រសើរឡើង គួរឱ្យកត់ សម្គាល់ មានភាពរីកចម្រើន ពីភាពជាដៃគូសហប្រតិបត្តិការ ទូលំទូលាយ ទៅជាភាពជា ដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រទូលំទូលាយ រហូតឈានទៅដល់ដៃគូ សហប្រតិបត្តិ ការយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងសហគមន៍ ជោគវាសនារួម​ចិន-កម្ពុជា ដែលមានស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ជាមួយការខិតខំ ប្រឹងប្រែង ឥតឈប់ឈរ។ ដោយទាញយកថាមពល ពីស្មារតីស្នូល នៃការគោរពគ្នា ទៅវិញទៅមក និងសមភាព មិត្តភាព របស់យើង បានស៊ូទ្រាំនឹងការសាកល្បង នៃពេលវេលា និងបន្តរីកចម្រើនកាន់តែខ្លាំង៕ V / N

Post navigation