Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រតិភូសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខកងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ

Views: 1

ដោយៈចាន់តូ/ព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៩ខែ កញ្ញា ឆ្នាំ២០២៣ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណរនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ និង លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចុះសួរសុខទុក្ខ វរៈនគរបាលការពារឈរជើងនៅច្រក អានសេះតំបន់ប្រាសាទព្រះវិហារ ។

ក្នុងពិធីចុះសួរសុខទុក្ខ ខាងលើប្រតិភូ ក៏នាំយកអំណោយ និងថវិកា មួយចំនួន ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិស ប្រាសាទ ព្រះវិហារ ច្រកអានសេះ ស្របតាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងតាមផែនការយកចិត្តទុកដាក់ដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលខិត ជិតចូលមកដល់ ។

ក្នុងឱកាសនេះលោក ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូន រាជធានីភ្នំពេញមាន ប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ យកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលោក ឃួង ស្រេង អភិបាលរាជធា នីភ្នំពេញ ចំពោះកងកម្លាំងនិងក្រុមគ្រួសារដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ។ មិនតែប៉ុណ្ណោះនេះជាសកម្មភាពនៃការផ្សារភ្ជាប់ ទំនាក់ ទំនងគាំទ្ររវាងសមភូមិមុខ និងសមរភូមិក្រោយ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ ។

លោកជំរុញដល់កងកម្លាំងចេះថែទាំ សុខភាព លេងកីឡា ចិញ្ចឹមសត្វ និងដាំបន្លែ បន្ថែមដើម្បីទ្រទ្រង់ដល់អង្គភាពទាំងមូល។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោប មាន មី ទឹកត្រី ទឹកស៊ីវអ៉ី នំ ទឹកសុទ្ធ បារីនិងស្រាបៀរ ព្រមទាំង ថវិកា មួយចំនួនធំ ដែលបានយកមកផ្តល់ជូនដល់កងកម្លាំងមានរបស់មន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ រដ្ឋបាលខណ្ឌកំបូល និងរដ្ឋបាលខណ្ឌព្រែកព្នៅ ៕ srn / N

Post navigation