Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់

Views: 3

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (អាជ្ញាធរមីន) ចេញសេចក្តីជូនដំណឹងឲ្យដឹងថា យោងតាមសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលខ្សោយ ពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃនិងឡាវ ជាមួយនឹងខ្យល់ មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានីខេត្តមួយចំនួនរងឥទ្ធិពល ទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបាន ប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ ជាយថាហេតុ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់ដែលរងផលប៉ះពាល់។ ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋ អាជ្ញាធរមីន សូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីន ខេត្ត រាជធានី ព្រមទាំងអំពាវនាវដល់គណៈកម្មការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាន នគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធានការដូចខាងក្រោម៖

. ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ ជាតិផ្ទុះពី សង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

. ណែនាំឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះ ជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្តីពីគ្រោះថ្នាក់ ដែលអាចបង្ក ឡើងដោយ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងពេល និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម បណ្តាញមីន ស្ម័គ្រចិត្ត សហគមន៍លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។

. ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និង សំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍។

.ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់៕/V-PC

Post navigation