Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្ស ធនធានសមុទ្រ ដ៏ប្រសើរបំផុត

Views: 3

ដោយ: បូកគោ / កំពតៈ ការប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្សធនធានសមុទ្រដ៏ប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ តំបន់ឆ្នេរ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ខណៈដែលអង្គការអភិរក្សសមុទ្រកម្ពុជា គាំទ្រ និងមានជំនួយផ្នែកស្មារតី ព្រមទាំងចំណេះដឹងផ្សេងៗ។ នេះជាការបញ្ជាក់របស់មន្ត្រី អង្គការអភិរក្សសមុទ្រកម្ពុជា ក្នុងដំណើរចុះពិនិត្យវត្តមានសត្វផ្សោត នៅតំបន់គ្រប់គ្រង ដោយសហគមន៍នេសាទព្រែកត្នោត។

កញ្ញា ថាប់ រចនា ប្រធានក្រុមការងារ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រកម្ពុជា ឱ្យបានល្អ និងយូរអង្វែង អង្គការ សូមលើកទឹកចិត្តសហគមន៍នេសាទ ក្នុងការរៀបចំកន្លែងរបស់ខ្លួន ទៅជាតំបន់ទេស ចរណ៍ធម្មជាតិ។ ជាមួយនោះ អង្គការ មានគម្រោងមួយហៅថា “ Citizen Science ឬ ពលរដ្ឋវិទ្យាសាស្ត្រ” ដោយផ្តោសំខាន់លើសហគមន៍នេសាទ តាមរយៈការជួយបង្រៀន រួចចុះធ្វើការងារដោយផ្ទាល់ ដើម្បីពន្យល់ប្រជាសហគមន៍ បានយល់ដឹងអំពីសារប្រយោជន៍ សក្តានុពលនៃធនធានធម្មជាតិដល់សហគមន៍នីមួយៗ រួមមាន ដើមកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ថនិកសត្វសមុទ្រ ដូចជា សត្វផ្សោត និងជ្រូក សមុទ្រជាដើម បំណងស្វែងរកប្រាក់ចំណូលបន្ថែម លើការងារនេសាទ។

ពាក់ព័ន្ធនឹងការរៀបចំតំបន់ទេសចរណ៍ធម្មជាតិនេះ លោក ម៉ៅ ចូច សមាជិគណៈកម្ម ការសហគមន៍នេសាទ ព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកត្នោត​ក្រុងបូកគោ បានប្រាប់ឱ្យ ដឹងថា សហគមន៍ បានចាប់ផ្តើមរៀបចំ រយៈពេលជិត ១ឆ្នាំមកហើយ។ ក្នុងនោះ សហគមន៍ បានសង់ក្យូស ស្ពានដើរប្រភេទបេតុង ជាង ៣០០ ម៉ែត្រ និងទូកសម្រាប់ដឹក ភ្ញៀវចំនួន ២ គ្រឿង។

លោកសូមថ្លែងអំណរគុណ ដល់អង្គការអភិរក្សសមុទ្រកម្ពុជា ដែលបានចូលរួម យ៉ាងសកម្ម ក្នុងការងារអភិរក្ស និងជំរុញគាំទ្រដល់ការរៀបចំ ជាតំបន់អេកូទេសចរណ៍ នៅសហគមន៍នេសាទព្រែកត្នោតនេះ។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបញ្ជាក់ថា ការរៀបចំសហគមន៍នេសាទ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ គឺជាការរួមចំណែក ក្នុងកិច្ចអភិរក្សធនធានសមុទ្រ ដ៏ចម្បង តាមរយៈការផ្សព្វផ្សាយឱ្យទូលំទូលាយ ពីសារប្រយោជន៍ និងសក្តានុពល នៃធនធានធម្មជាតិសមុទ្រ ដល់ប្រជាពលរដ្ឋ ពិសេសលើកទឹកចិត្តប្រជាសហគមន៍ ងាកមកប្រកបរបរដឹកភ្ញៀវ ឬលក់ទំនិញផ្សេងៗ ជូនទេសចរជំនួសការងារនេសាទ ប្រចាំថ្ងៃ៕/V/r

Post navigation