Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន

Views: 14

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣​ លោក​ងួន​​ រាសី អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញ ផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន។

លោកបានឱ្យដឹងថា ការបង្កើនលទ្ធភាព ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី​កែច្នៃ ពីសំណាក់សិប្បកម្មកែច្នៃស្វាយចន្ទី ជ័យសំបូរ​នេះ គឺដើរស្របតាមគោលនយោបាយ ជាតិ ស្តីពីស្វាយចន្ទី ដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផល​គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន ដែលក្រសួងពាណិជ្ជកម្ម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ កម្ពុជា។

ការលើកឡើងនេះ នាឱកាសលោកអភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក ស្រី គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកអភិបាលរងខេត្តកំពង់ធំ បានបន្តថា បច្ចុប្បន្ន សេចក្តីព្រាងច្បាប់ នៃគោលនយោ បាយជាតិ ស្តីពីស្វាយចន្ទីនេះ​ បានដល់ដំណាក់កាល ចុងក្រោយហើយ ដែលយើង ត្រូវបញ្ជូលធាតុចូលសំខាន់មួយចំនួន ពីក្រសួង-ស្ថាប័ន និងគ្រប់ពីតួអង្គពាក់ព័ន្ធ ជាពិសេសពីសំណាក់អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ ដើម្បីឱ្យគោលនយោបាយនេះ ដើរដោយរលូត មានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព​។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ មានទីតាំង ក្នុងភូមិអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា សិប្បកម្ម​ផ្តើមដំណើរការ តាំងពីឆ្នាំ​២០២០​ ដោយផ្តើមចេញពីការប្រកបអាជីវកម្ម ជាលក្ខណៈ គ្រួសារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ បានចុះបញ្ជីដំណើរការនាំចេញ រយៈពេលជិត ៤ ឆ្នាំហើយ។

អ្នកស្រី បានបន្តថា ខ្សែសង្វាក់ក្នុងការផលិត របស់សិប្បកម្ម មានសមត្ថភាពក្នុងការ ផលិតគ្រាប់ស្វាយចន្ទី បានចំនួន ២ តោន ក្នុងមួយថ្ងៃ នៃផលិតផលវត្ថុធាតុដើម​មិនទាន់កែច្នៃ។ ផលិតផលសម្រេចរបស់សិប្បកម្ម​បាននាំចេញទៅលក់នៅទីផ្សារ ទំនើបជាច្រើន ទូទាំងប្រទេសកម្ពុជា និងបាននាំចេញទៅកាន់ទីផ្សារ និងបង្កើនការនាំ ចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលីផងដែរ៕/V/r

Post navigation