Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ផាតិកម្ម , ពង , ពងល្វា , ពងស្វាស , ភរិយាដ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ផាតិកម្ម​

(​ផា​តិ​ក័​ម​)

​នាមសព្ទ​

(​បា​.) ការធ្វើ​ឲ្យ​ចម្រើន​, ការបំពេញ​ថែម​, ការ​ទ្វេ​ឡើង​; ការលៃលក​របស់​ដែល​អន់​, ដែល​ថោក​ផ្សំគ្នា​បូកប៉ាន់​ប្តូរ​យក​របស់​ល្អ​, របស់​មានតម្លៃ​
​សង្ឃ​បាន​ព្រមព្រៀងគ្នា​ធ្វើ​ផាតិកម្ម​ដោយ​ការប្ដូរ​ផ្ដិលស្ពាន់​កំបែក​៥ យក​ផ្តិលស្ពាន​ថ្មី​៣ អំពី​ជាង​ស្មិត​ផ្តិល យកមក​ទុកជា​គរុ​ភ័​ណ្ឌ​សម្រាប់​វត្ត (​ព​. វិ​. ពុ​.) ។​

ពង​

​កិរិយាសព្ទ​

(​ជា​នាមកិរិយា​) ដោរ​ពង់​ឡើង​, ប៉ោង​ស្តុល​ឡើង ដោយ​ចំហាយ​ក្ដៅ​, ដោយ​រលាកភ្លើង ឬ​ដោយ​ត្រដុស​, ទង្គិច​, ប៉ះ​, ជល់​
​ដើរកាត់​វាល​ខ្សាច់​ក្ដៅ​ពង​ជើង​អស់​, រលាកភ្លើង​ពង​ស្បែក​ស្ដុល ។​
​បង្កើត​ពង​, បញ្ចេញ​ស៊ុត​
​មេមាន់​មួយ​ពង​បាន ៨ មេ​មួយទៀត​ពង​បាន ១០ ។​

នាមសព្ទ​

​ស្បែក​ឬ​សាច់​ដែល​ដោរ​ពង់​ឡើង​, ដែល​ប៉ោង​ស្ដុល​ឡើង​ដោយ​ចំហាយ​ក្ដៅ​, ដោយ​រលាកភ្លើង​ឬ​ដោយ​ត្រដុស​, ទង្គិច​, ប៉ះ​, ជល់ ។ អណ្ឌៈ​របស់​សត្វ​ចំពួក​ខ្លះ គឺ​ដុំ​ដែល​កើតចេញ​ចាក​ពោះ​សត្វ​ញី​ពួក​ខ្លះ ជា​ដុំ​មាន​សំបក​ស្រោម​ពី​ខាងក្រៅ​ដែល​កើតជា​កំណើត​ម្តង​សិន ហើយ​ទើប​ញាស់​ចេញ​ជា​កូន​
​ពងរុយ​, ពង​ចៃ​, ពងបង្កួយ​, ពងមាន់​, ពងអណ្តើក​, ពងទន្សង​, ពងក្រពើ​…(​ព​. សា​.; ព​. រ​. ហៅ ស៊ុត​; ព​. ខ្ព​. ហៅ អណ្ឌៈ​) ។​
​ចំណែក​អង្គជាត​ពីរ​ដុំ​របស់​មនុស្ស​ប្រុស​ឬ​សត្វ​តិរច្ឆាន​ឈ្មោល​ចំពួក​ខ្លះ ស្ថិតនៅត្រង់​ខាងក្រោម​ស្វាស បើ​មាន​តែមួយ​ដុំ ហៅ ពងត្មោល ( ព​. សា​.; ព​. រ​. ហៅ ពងល្វា ឬ ពងស្វាស​; ព​. ខ្ព​. ហៅ អណ្ឌៈ ) ។ ពងក្ដ ន​. (​ព​. អា​.) ពងល្វា​, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះ​ច្រឡោះបោះ ជា​អសប្បុរិស​វាចា​ថា​បញ្ជោះ​ឲ្យ​គ្នា​ដោយ​ឈ្លានពាន​ប្រមាថមើលងាយ (​ជា​សម្ដី​ពុំគួរ​ប្រើ​) ។​

​ពងល្វា​

​នាមសព្ទ​

​ពងស្វាស (​ម​. ព​. ពង ន​.) ។​

​ពងស្វាស​

​នាមសព្ទ​

​ពងល្វា ( ម​. ព​. ពង ន​. ) ។​

​ភរិយាដ​

(​ភៈរិយាត​)

​នាមសព្ទ​

(​សំ​. ក្ល​; សំ​. ភា​យ៌ា​ដ​) បុរស​ដែល​ព្រម​ឲ្យ​ភរិយា​របស់ខ្លួន​ស្វែងរក​ប្រយោជន៍ ដោយ​បែបបទ​ជា​ស្ដ្រី​ពេស្យា​, មនុស្ស​អ្នក​បណ្ដោយ​ប្រពន្ធ​ឲ្យ​ធ្វើជា​ស្ត្រី​ផ្កាមាស ។ (​ព​. កា​.)
​នែអ្នក​ភរិយាដ ចូរ​ខំ​ខ្មីឃ្មាត បំពេញ​មុខការ ចូរ​កុំ​រវាត ចាក​សីលាចារ ធ្វើស្រែ​ចម្ការ លក់ដូរ​វិញ​ទៅ !

Post navigation