Views: 3
ដោយៈ ចាន់តូ / ភ្នំពេញ៖ រថយន្តកុងតឺន័រ បើកបុកម៉ូតូ កិនមនុស្ស បណ្ដាលឲ្យបុរស ម្នាក់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង ៧និង៤៦នាទីព្រឹក ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា រថយន្តកុងតឺន័រ និងម៉ូតូ ធ្វេីរដំណេីរ ស្របទិសគ្នា ពីខាងត្បូងមកខាងជេីង លុះមកដល់ត្រង់ចំណុចស្តុប វត្តឫស្សីសាញ់ ម៉ូតូជនរងគ្រោះបត់ស្តាំ ហេីយរថយន្តកុងតឺន័រ បុកនឹងកិន ពីក្រោយបណ្តាលឱ្យម្ចាស់ម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។
ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ ដាវ ឡន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បើកបរម៉ូតូម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-3334 ។ បង្កហេតុរួច រថយន្តបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែងយកម៉ូតូទៅរក្សាទុក នៅផ្នែកចរាចរណ៍នៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕/V-PC



