Views: 7
ប្រែសម្រួលៈបំណង(VnExpress)៖ មនុស្សប្រាំបួននាក់បានស្លាប់ ដប់នាក់រងរបួស និងពីរនាក់កំពុងបាត់ខ្លួនក្នុងជំនន់ទឹកភ្លៀងនិងការបាក់ដីសង្កត់នៅវៀតណាមខាងជើងនិងកណ្តាលនៅពេលពីរបីថ្ងៃមកនេះ។
វិសម្ពាធត្រូពិចមួយបានគ្របលើខេត្ត ធួរ ធៀន-វ៉េ(Thua Thien-Hue)កាលពីថ្ងៃ២៦កញ្ញា បង្កការធ្លាក់ភ្លៀងនៅបណ្តាខេត្តក្បែរខាងដូចជា ក្វាង ទ្រី(Quang Tri) ក្វាង ប៊ិញ(Quang Binh)ហា ទិញ(Ha Tinh) ង៉េ អាន(Nghe An ) និង ថាញ់ ហ័រ( Thanh Hoa)។គិតត្រឹមថ្ងៃ២៨កញ្ញា ភ្លៀងបានរាលទៅដល់តំបន់ខ្ពង់រាបនិងតំបន់ភ្នំនៅវៀតណាមកណ្តាល។
ត្រឹមថ្ងៃ៣០កញ្ញាម្សិលមិញ មនុស្សប្រាំបួននាក់នៅក្នុងខេត្ត ថាញ់ ហ័រ (Thanh Hoa) សុន ឡា(Son La) ក្វាង ទ្រី, ហ័រ ប៊ិញ( Hoa Binh) ភូ ថរ(Phu Tho) និងង៉េ អានត្រូវបានបញ្ជាក់ថាស្លាប់ដោយទឹកជំនន់និងការបាក់ដី។ មនុស្សម្នាក់នៅសុន ឡា និងម្នាក់នៅខេត្ត ប៊ិញ ហ្វឿក( Binh Phuoc)ត្រូវទឹកបក់នាំយកទៅនិងកំពុងបាត់ខ្លួន។មនុស្ស១០នាក់នៅធូរ ធៀន-វ៉េនិងង៉េ អាន បានរងរបួសដោយគ្រោះធម្មជាតិនេះ។
ភ្លៀងនិងទឹកជំនន់ក៏បានបំផ្លាញដំណាំនិងស្រូវជាង៤៤.០០០ហិចតា ភាគច្រើននៅក្នុងខេត្តហា ណាម( Ha Nam) ណាម ឌិញ(Nam Dinh) ថាយ ប៊ិញ(Thai Binh) ង៉េ អាន និងថាញ់ ហ័រ៕





ការជន់លិចនិងបាក់ដីក្រោយការធ្លាក់ភ្លៀងខ្លាំងនៅខេត្ត ង៉េ អាន ,ហា ទិញនិងថាញ់ ហ័រ កាលពីថ្ងៃ២៧កញ្ញា