Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង

Views: 8

ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង ក្នុងនោះ រួមមាន ការធ្វើមាតុភូនិវត្តរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកពីចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក រួមទាំងព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិន មកកាន់មាតុប្រទេសកម្ពុជាវិញ ជាដើម។

កម្ពុជា ជម្រះមន្ទិល ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពរាម ទៅកាន់សហគមន៍អន្តរជាតិ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ជាក់ថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះ កម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់ និងជំរះមន្ទិល ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពរាមទៅកាន់សហគមន៍អន្តរជាតិ។

រូបថតសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្សព្វផ្សាយ លើផ្ទាំងប៉ាណូពាណិជ្ជកម្ម នៅសហរដ្ឋមេរិក

អំឡុងពេលអញ្ជើញទៅបំពេញបេសកកម្ម នៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រូបថតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានផ្សព្វផ្សាយ លើផ្ទាំងប៉ាណូពាណិជ្ជកម្ម នៅសហរដ្ឋមេរិក។ ក្រោយមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថ្លែងអំណរគុណចំពោះការផ្សព្វផ្សាយរូបភាព

ស្វាគមន៍នេះ ខណៈដែលខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានប្រកាសថារូបថតរបស់ សម្តេចធិបតី ដែលបានផ្សព្វផ្សាយលើផ្ទាំងប៉ាណូពាណិជ្ជកម្មនេះ ធ្វើឡើងដោយឥត

គិតថ្លៃ និងដោយពលរដ្ឋខ្មែរ នៅអាមេរិក ដែលធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ។

មន្រ្តីជំនាញសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ រស់នៅដោយរក្សាអនាម័យ ដើម្បីការពារខ្លួនពីជំងឺហ្ស៊ីកា

មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ រស់នៅដោយរក្សាអនាម័យ ដើម្បីការពារខ្លួនពីជំងឺហ្ស៊ីកា។ ការអំពាវនាវនេះ បានធ្វើឡើង ខណៈដែលកម្ពុជា

បានរកឃើញករណីជំងឺហ្ស៊ីកា ដំបូង នៅក្នុងឆ្នាំ២០២៣ នេះ។

ក្រសួងអប់រំ គ្រោងនឹងដាក់ឱ្យដំណើរការសាលាជំនាន់ថ្មី ៨បន្ថែមទៀត នាពេលឆាប់ៗនេះ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង បាន និងកំពុងសិក្សា នៅតាមសាលារៀនរដ្ឋចំនួន ៨ទៀត នៅរាជធានីខេត្តមួយចំនួន ដើម្បីឱ្យអនុវត្តកម្មវិធី សិក្សាសាលាជំនាន់ថ្មី (NGS) បច្ចុប្បន្ន នៅកម្ពុជាយើង មានសាលាចំនួន ១១ហើយដែលកំពុងអនុវត្តកម្មសិក្សាសាលាជំនាន់ថ្មី (NGS) នេះ។

កម្ពុជា និងអាមេរិក ឯកភាពគ្នា បន្តសហប្រតិបត្តិការគ្រប់ជំហាននីតិវិធី ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ

កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ កម្ពុជា និងអាមេរិក បានឯកភាពគ្នា ក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ចំពោះការធ្វើមាតុភូមិ និវត្តន៍របស់ពលរដ្ឋខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលថ្មី មិនមានបង្កើតពន្ធបន្ថែម សម្រាប់ដាក់បន្ទុកទៅលើពលរដ្ឋ ឬអាជីវករនោះទេ

ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីបង្កើតរដ្ឋាភិបាល អាណត្តិ៧ មកទល់ ពេលនេះ រាជរដ្ឋាភិបាលថ្មី មិនទាន់បានបង្កើតពន្ធថ្មីណាមួយ សម្រាប់ដាក់បន្ទុកលើ

ប្រជាពលរដ្ឋ ឬអាជីវករនោះទេ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលដូចនេះ ដោយសារមានការលើកឡើងតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការងារគ្រប់គ្រង ប្រមូលចំណូលពន្ធរបស់អគ្គនាយកដា្ឋនពន្ធដារ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

កម្ពុជាថៃ ផ្តោតការយកចិត្តទុកដាក់លើកិច្ចសហការទ្វេភាគី ដែលភាពសម្បូរបែប និងទូលំទូលាយ

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨កញ្ញា។ នាយករដ្ឋមន្ត្រីថៃ ក៏បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាលអំពីវិស័យ នៃកិច្ចសហការទ្វេភាគីកម្ពុជាថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ

ប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២៤ ត្រូវបានដំឡើងដល់ ២០៤ដុល្លារអាមេរិក

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា បានសម្រេចបោះឆ្នោត ដោយសំឡេងគាំទ្រភាគច្រើនលើសលុប ចំនួន ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០២៤។ ប៉ុន្តែសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារទៀត។ ដូច្នេះប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២៤ មានចំនួន២០៤ដុល្លារ ក្នុង ១ខែ។ ប្រាក់ខែនេះ ចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋាន ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំជាច្រើនរូប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញរៀបចំពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋាន ប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក។ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ នៅថ្ងៃនេះត្រូវបានរៀបចំធ្វើនៅ បរិវេណ ប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

១០នាយករដ្ឋមន្ត្រី ណែនាំឲ្យអាជ្ញាធររាជធានីខេត្ត ត្រៀមអន្តរាគមន៍ ជួយសង្រ្គោះពលរដ្ឋ ពីគ្រោះទឹកជំនន់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានីខេត្ត បន្តតាមដាន និងដោះស្រាយឱ្យទាន់ពេលវេលាលើបញ្ហាទឹកជំនន់ ដែលបានធ្វើឱ្យប៉ះ

ពាល់ពលរដ្ឋ នៅតាមបណ្ដារាជធានីខេត្តមួយចំនួន។ សម្តេច បានឲ្យអភិបាលរាជធានី ខេត្តទាំងអស់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ ត្រៀមជួយ

សង្រ្គោះប្រជាពលរដ្ឋ នៅពេលរងគ្រោះដោយសារទឹកជំនន់នេះផងដែរ។

១១រដ្ឋាភិបាល សម្រេចបញ្ចុះអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ ដើម្បីសម្រាលបន្ទុកក្រុមហ៊ុន និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៩កញ្ញា ប្រមុខរាជរដ្ឋាភិបាល បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យ បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន។

សម្រេចបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ គឺក្នុងគោលដៅជួយ សម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។

១២សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃជួលដល់ កម្មករ និយោជិត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវដល់ ម្ចាស់ផ្ទះ ជួលទាំងអស់ ឲ្យរក្សាថ្លៃជួលដល់ កម្មករនិយោជិត ដើម្បីរក្សានូវប្រភព

ចំណូលរបស់ខ្លួន ជួយដល់កម្មករ និយោជិត និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ ស្តីពី ភតិសន្យាពិសេស ដែលនៅជាធរមានផងដែរ។ ការអំពាវនាវរបស់សម្តេច

ធិបតីបែបនេះ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ពោលគឺកើន ៤ដុល្លាប្រៀបធៀបជាមួយឆ្នាំ២០២៣ ដែលមានត្រឹម ២០០ដុល្លារប៉ុណ្ណោះ។

១៣សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលបានសហការអន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់

កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរ

ដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា យ៉ាងសស្រាក់សស្រាំ  ក្នុងការអន្តរាគមន៍សង្គ្រោះ  និងនាំប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបាន ជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗ ក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់

ទឹកភ្លៀងនេះ។ សម្តេចធិបតី បានប្រកាសអំពាវនាវ សូមបងប្អូន អ៊ុំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួល

សុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ  ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។សូមជូនពរសុខសុវត្ថិភាព និងសុខភាពល្អ។

១៤ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ

នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តន៍ មកដល់មាតុប្រទេស វិញហើយបន្ទាប់ពីទ្រង់បានយាង ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំកំពូលៗ រួមមាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា សម្តេច ហេង សំរិន សម្តេច ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន សម្តេចធិបតី ហ៊ុនម៉ាណែត និងភរិយា គឺលោកស្រី ពេជ ច័ន្ទមុនី រួមទាំងថ្នាក់ដឹកនាំ ជាច្រើនទៀត បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕/V-PC

Post navigation