Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ខមាទោស , ឃុន , ជជួរ , ស្ទួយ , អាមាតិសារ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខមាទោស​

(​ខៈ​ម៉ា​—)

​នាមសព្ទ​

(​បា​. ខម “​អត់​” + ទោស “​កំហឹង​”) ការសុំ​ឲ្យ​អត់​ទោស​, ពាក្យសុំ​ឲ្យ​អត់​ទោស ឬ លើកទោសចោល​
​លោកគ្រូ​ខ្ញាល់​នឹង​ឯង ត្រូវ​ឯង​ទៅសុំ​ខមាទោស​លោក ។​

​ឃុន​

​នាមសព្ទ​

​ទី​តំណែង​អ្នកមាន​បណ្ដា​ស័ក្ដិ​បួន​ហ៊ូពាន់​
​ឃុន​ភក្ដី​សម្បត្តិ … … ។​

​ជជួរ​

​កិរិយាវិសេសន៍​

​ដែល​ស្រុង​, ស្លុយ​ហៀរ​កែង​
​ស្លៀក​សម្លុយ​ជជួរ​, ស្លៀក​ហូល​ជជួរ ។​
​ជជួរជជាយ ស្លុយ​ជាយ​ជជួរ​ស្ទើរនឹង​អូស​ដី ។​

ស្ទួយ​

​កិរិយាសព្ទ​

​ទ្រ​ដោយ​បាតដៃ​លើក​ជ្រោង​ឡើង​
​លុយ​ទឹក​ជ្រៅ​ស្ទួយ​បង្វេច ។​
​ព​. ​ប្រ​. ​លើកតម្កើង​; ចំទួយ​, ​កាន់ជើង​; ថ្នម​
​ស្ទួយគុណ​, ​ស្ទួយចំណេះ​; ម្ដាយ​ស្ទួយ​កូន ។​

​អាមាតិសារ​

(—​ម៉ា​—)

​នាមសព្ទ​

(​សំ​. បា​. < អាម “​ឆៅ​” + អតិសារ “​ជំងឺ​មួល​, ជំងឺ​មួលឈាម​”) ជំងឺ​មួល (​ព្រោះ​ទាស់ចំណី​ណាមួយ​មាន​អាហារ​ឆៅ​ជាដើម​) ។​

Post navigation