Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣

Views: 1

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ឈានទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរផងដែរ។

កិច្ចការងារ៖បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និង ទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ នៅអំឡុងពេលនេះលោកអ្នកដែលមានការងារលំនឹងហើយមិនផ្តល់ផលល្អក្នុងការផ្លាស់ប្តូរការងារសោះឡើយ ពីព្រោះប្រយ័ត្នជួបរឿងដូចពាក្យចាស់ថា”ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច” ។

កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកលូតលាស់សន្សឹមទៅមុខគ្រាន់ជាទីគាប់ចិត្ត ហើយបើចង់ធ្វើអ្វីមួយគឺតែងទទួលលទ្ធផលដូចពាក្យចាស់”ដាក់ចុះដុះតាមដៃ”ដូច្នេះដែរ។

កិច្ចការងារ៖ក្នុងអំឡុងថ្ងៃនេះការប្រកបការងាររបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីនោះឃើញថាក៏មានផងដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះរាសីស្រុតចុះ។

 –ការរស់នៅ៖ក្នុងថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។

កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

ការធ្វើជំនួញ៖នៅថ្ងៃនេះអ្នកធ្វើជំនួញបើចង់បណ្តាក់ទុនរកស៊ីលើអ្វីមួយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះមានច្រើន ហើយពិសេសអាចនឹងជួបបញ្ហាលំបាកនាគ្រាខាងមុខថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុម និង ចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។

កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖  ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់  និង មានសុភមង្គលក្នុងគ្រួសារទៀតផង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។

កិច្ចការងារ៖ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវយកចិត្តទុកដាក់សំដីក្រុមមនុស្សពេកឡើយពីព្រោះថានាំរំខានអារម្មណ៍ ហើយកើតតែបញ្ហាសៅហ្មងតែប៉ុណ្ណោះ។

កិច្ចការងារ៖ចំពោះកិច្ចការងារប្រចាំថ្ងៃវិញឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ឡើយគឺដូចសព្វមួយដង ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ វិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។

កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់សមដូចប្រកប។

កិច្ចការងារ៖ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖នៅថ្ងៃនេះចូរប្រយ័ត្នប្រយែងទៅលើបញ្ហារោគ ជំងឺ និង គ្រោះចាញ់បោកគេបន្តិចពីព្រោះថាងាយកើតឡើងណាស់។

កិច្ចការងារ៖ការប្រកបការងារ លោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។

បញ្ហាស្នេហា៖ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយបើពុំមានការប្រយ័ត្នប្រយែងនោះទេងាយកើតជារឿងរាវជះផលអាក្រក់កើតឡើងហើយ។ម្ល៉ោះហើយត្រូវចេះមើលស្ថានការណ៍និងបត់បែនតាមពេលវេលាកាន់តែប្រសើរ។

កិច្ចការងារ៖លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖

រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីដោយការនិយាយមិនបានគិតមុខក្រោយ។

កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខ ដែលបង្កផលលំបាកយូរអង្វែងនៅគ្រាខាងមុខ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

Post navigation