Views: 1
ដោយៈ ចាន់តូ / ភ្នំពេញៈ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៣០នាទីល្ងាច នគរបាលខណ្ឌពោធិ៍សែនជ័យ បានតាមប្រមាញ៉ រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់ ពាក៎ព័ន្ធនឹងករណីប្រើដាវ កាប់ជនរងគ្រោះ ឱ្យរងរបួសធ្ងន់ធ្ងរ។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ក្រោយពីមានករណីជនសង្ស័យមួយក្រុម កាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងនគរបាលផ្នែកសហការជាមួយប៉ុស្តិ៍ ចុះតាមដានស្រាវជ្រាវស្វែងរកជនសង្ស័យ យកមកផ្ដន្ទាទោស ដាក់ពន្ធនាគារ ទៅតាមច្បាប់។ លុះនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៣០នាទីល្ងាច ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ដែល(កាប់នឹងដាវកែច្នៃ) បណ្ដាលឲ្យជនរងគ្រោះ រងរបួស ត្រូវកដៃខាងឆ្វេង និងស្មាខាងក្រោយ ផ្នែកខាងឆ្វេង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌ កំពុងសាកសួរ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕ V / N



