Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ី ជីន​ពីង ៖ ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​អាម៉េរិក​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចិន​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​សហរដ្ឋ​អាម៉េរិក ខណៈ​ដែល​ភាគី​ទាំង​ពីរ​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​និង​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​សកល នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​។​

​លោក​ស៊ី​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​នៅក្នុង​ពិធី​ជប់លៀង​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ស្តីពី​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​ចិន ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក យ៉ាង​ដូច្នេះ​ថា ការ​ដែល​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​បង្កើត​វិធី “​ត្រឹមត្រូវ​” នៃ​ការ​ចុះសម្រុង​គ្នា​នឹង​មាន​សារៈសំខាន់​ចំពោះ​ពិភពលោក​។​

​ការអំពាវនាវ​របស់​លោក​ស៊ី​ឱ្យ​មាន​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្ថិរភាព​បន្ថែមទៀត ដែល​លោក​និយាយថា គួរតែ​ត្រូវបាន​កសាង​ឡើង​លើ​គោលការណ៍​នៃ “​ការគោរព​គ្នា​ទៅវិញទៅមក ការរួមរស់​ដោយ​សន្តិ​ភាព និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​” បាន​កើតឡើង​មុនពេល​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​របស់​រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចុង​សប្តាហ៍​នេះ​។​

​ការធ្វើដំណើរ​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​របស់​អ្នកការទូត​កំពូល​របស់​ចិន​នឹង​ក្លាយជា​ការចូលរួម​ផ្ទាល់​កម្រិត​ខ្ពស់​បំផុត​នៅ​មុន​កិច្ចប្រជុំ​ដែល​រំពឹង​ទុក​រវាង​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន និង​លោក​ស៊ី​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូក្នុង​កិច្ចប្រជុំកំពូល​កិច្ចសហប្រតិបត្តិកា​រសេ​ដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ក្នុង​ខែវិច្ឆិកា​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ជាច្រើន​នាក់ រួម​ទាំង​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​ជួប​ជាមួយ​សម​ភាគី​ចិន​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង​នៅ​រដូវក្តៅ​នេះ​។​

​អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺ​ត្រូវ​ធានា​ថា ការ​ប្រជែង​គ្នា​ដ៏​ខ្លាំងក្លា​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ និង ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​ជុំវិញ​បញ្ហា​ជាច្រើន​រាប់​ចាប់ពី​ពាណិជ្ជកម្ម​រហូត​ដល់​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង នឹង​មិន​ក្លាយទៅជា​ជម្លោះ​។​

​កាសែត Global Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​សរសេរ​នៅក្នុង​បទ​អត្ថាធិប្បាយ​មួយ​ថា “​អ្នកសង្កេតការណ៍​ចិន​ជឿថា ដំណើរ​ទស្សនកិច្ច (​ដោយ​លោក​វ៉ាង​) នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លទ្ធភាព​កិច្ចប្រជុំ​រវាង​ប្រមុខ​រដ្ឋ​ទាំងពីរ ប៉ុន្តែ​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​កង្វល់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​ខ្លួន​”៕

​លោក​ស៊ី​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្ថិរភាព​បន្ថែម​ទៀត​ជាមួយ​អាម៉េរិក

Post navigation