Views: 5
ប្រែសម្រួលៈបំណង(VnExpress)៖បុរសកម្ពុជាម្នាក់និងវៀតណាមពីរនាក់នៅក្នុងខេត្តប៊ិញហ្វឿក( Binh Phuoc)ត្រូវបានកាត់ទោសប្រហារជីវិតចំពោះការលួចនាំចូលថ្នាំញៀនហេរ៉ូអ៊ីននិងមេតំហ្វេតាមីន៣១គីឡូក្រាមចូលក្នុងប្រទេសវៀតណាម។
ជនជាតិកម្ពុជាឈ្មោះស្បូវ ព្រឿន(Sbov Proeurn)អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ឈ្មោះង្វៀន ង៉ុក ហាយ (Nguyen Ngoc Hai)អាយុ២៩ឆ្នាំ និងហ្សាង ង៉ុក វី(Dang Ngoc Quy)អាយុ២៤ឆ្នាំ ត្រូវបានតុលាការប្រជាជនខេត្តប៊ិញហ្វឿកកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ចំពោះការជួញដូរថ្នាំញៀន។ ហាយ ក៏ត្រូវបានចោទប្រកាន់ចំពោះលាក់ទុកសព្វាវុធដោយខុសច្បាប់។
កាលពីថ្ងៃ២៦មីនាឆ្នាំមុន បុរសកម្ពុជាមិនស្គាល់អត្តសញ្ញាណម្នាក់បានជួន Sbovអោយជួយនាំថ្នាំញៀនពីកម្ពុជាទៅកាន់ទីក្រុងហូជីមិញ ដោយអោយ២០០ដុល្លារក្នុងថ្នាំមួយគីឡូក្រាម ។
នៅបីខែក្រោយ Sbovបានជិះទោចក្រយានយន្តទៅកាន់ផ្សារមួយក្នុងស្រុកមេមុត ខេត្តត្បូងឃ្មុំ និងបានទទួលធុងប្លាស្ទិចចំណុះ២០លីត្រ និងស្បោងប្លាស្ទិចផ្ទុកថ្នាំញៀនមួយពីមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់។បន្ទាប់មក Sbovបាននាំវាទៅកាន់ខេត្តប៊ិញហ្វឿក។
Sbov បានជួលហាយ អោយនាំថ្នាំញៀននេះពីព្រំដែនទៅកាន់ទីក្រុងហូជីមិញក្នុងតំលៃ១៥០ដុល្លារក្នុងមួយគីឡូ។ហ្សាង ង៉ុក វី ត្រូវហាយជួលអោយនាំថ្នាំញៀនទៅអោយមនុស្សបីនាក់ក្នុងតំលៃឈ្នួល១៥លានដុង(៦១៦,៦២ដុល្លារ)។
នៅថ្ងៃ២កក្កដា និង៥កក្កដា ឆ្នាំ២០២២ Sbov បានទទួលធុងថ្នាំបីទៀតនិងនាំវាទៅកាន់ព្រំដែន។វីក៏មកកាន់ព្រំដែនដើម្បីទទួលថ្នាំញៀន និងទទួលប្រាក់ឈ្នួលប្រាំលានដុង និងបន្ទាប់មកបញ្ជូនវាទៅកាន់ទីក្រុងហូជីមិញតែត្រូវបានប៉ូលិសឃាត់ខ្លួននៅលើផ្លូវជាតិជាមួយនឹងថ្នាំញៀន។
ការស៊ើបអង្កេតបន្តបាននាំដល់ការចាប់ខ្លួនSbovនិងហាយ រួមទាំងកាំភ្លើងខ្លីពីរដើមនិងគ្រាប់ប្រាំមួយគ្រាប់ ព្រមទាំងថ្នាំញៀនមួយគីឡូក្រាម៕

ស្បូវ ព្រឿន ,ង្វៀន ង៉ុក ហាយ និង ង៉ុក វី ក្នុងសវនាការរបស់តុលាការខេត្តប៊ិញហ្វឿកកាលពីថ្ងៃ២៨កញ្ញា