Views: 1
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសដែនកោះម៉ាល់ឌីល លោក ម៉ូហាម៉េដ មូអ៊ីហ្ស៊ូ(Mohamed Muizzu)បាននិយាយថា លោកចង់បង្រួបបង្រួមប្រជាជាតិកម្រងកោះនេះ ក្រោយឈ្នះឆ្នោតមិនដាច់លើគូប្រជែងនិយមឥណ្ឌា។
មេដឹកនាំចិននិយមរូបនេះបានប្តេជ្ញាផងដែរថានឹងធ្វើអោយមានតុល្យភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងញូវដែលលីនិងប៉េកាំង។
លោក មូអ៊ីហ្ស៊ូ បានប្រាប់អ្នកគាំទ្រកាលពីថ្ងៃសៅរ៍ថា «ទោះជាលោកអ្នកមានជំហរនយោបាយឬការឈរនៅខាងណាវាមិនជាបញ្ហាទេ ពួកអ្នកនៅចំពោះខ្ញុំសុទ្ធតែជាពលរដ្ឋម៉ាល់ឌីវ។ពួកគេមានសិទ្ធិដូចៗគ្នា។ពួកគេស្មើភាពសំរាប់អ្វីៗគ្រប់យ៉ាង»។
នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីចិននៅឡើយទេចំពោះជ័យជម្នះរបស់លោក ម៉ូហាម៉េដ មូអ៊ីហ្ស៊ូ តែនាយរដ្ឋមន្ត្រីឥណ្ឌាបានអបអរលោកមូអ៊ីហ្ស៊ូកាលពីថ្ងៃអាទិត្យ។

បេក្ខជនប្រឆាំងដែលគាំទ្រចិន ម៉ូហាម៉េដ មូអ៊ីហ្ស៊ូ ប្តេជ្ញាបង្រួបបង្រួមម៉ាល់ឌីវ ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតី
នាយករដ្ឋមន្ត្រីឥណ្ឌាបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា រដ្ឋាភិបាលទីក្រុងញូវដែលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឥណ្ឌា-ម៉ាល់ឌីវ។
មូអ៊ីហ្ស៊ូ អាយុ៤៥ឆ្នាំ ឆ្នាំបានឈ្នះឆ្នោត៥៤ភាគរយក្នុងការបោះឆ្នោតយកចាញ់ឈ្នះជុំទីពីរ នាំអោយប្រធានាធិបតីត្រូវចេញពីតំណែង លោក អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី( Ibrahim Mohamed Solih)ទទួលស្គាល់បរាជ័យមុនពាក់កណ្តាលយប់ថ្ងៃសៅរ៍។
សូលី អាយុ៦១ឆ្នាំ នឹងធ្វើជាប្រធានាធិបតីចាំផ្ទះរហូតដល់អ្នកស្នងតំណែងស្បថចូលកាន់តំណែងនៅថ្ងៃ១៧វិច្ឆិកា ៕