Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុះរើវិញហើយ របងហ៊ុមព័ទ្ធបេនឡានធំ និងប៉ាណូ គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ឈឿន ចាន់ថន នៅបេនឡានតូច ក្រុងសិរីសោភ័ណ

Views: 4

ដោយៈ .ជ័យ / បន្ទាយមានជ័យៈថ្នាក់លើបានឱ្យរុះរើរបងដែក និងស័ង្កសី ហ៊ុមព័ទ្ធបេនឡានធំ និងរុះរើប៉ាណូ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង របស់ក្រុមហ៊ុន ឈឿន ចាន់ថន នីហរ័ណ អាហរ័ណ នៅបេនឡានតូច ក្រុងសិរីសោភ័ណ នា២ចំណុចក្នុង ភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ការរុះរើឱ្យរួចរាល់ ក្នុងតែ ថ្ងៃនោះ នោះបានធ្វើឡើង កាលពីថ្ងៃទី ៣០ ខែតុលា

នេះបើយោង មន្ត្រីរដ្ឋបាលនៅសង្កាត់ព្រះពន្លា ,នៅក្រុងសិរីសោភ័ណ និងនៅខេត្ត បន្ទាយមានជ័យ ដែលបានបង្ហើបប្រាប់ស្រដៀងគ្នា មកកាន់កាសែតរស្មីកម្ពុជា ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣

មន្ត្រីទាំងនោះ និយាយថា : មិនត្រឹមតែអោយរុះរើ ដូចខាងលើទេ តែថ្នាក់លើ នៅបានណែនាំថា អោយពលរដ្ឋ និងអាជីវករ ធ្លាប់លក់ដូរតាមតូបរាន ឬចល័ត នៅចំណតរថយន្តទាំងពីរ ខាងលើ អាចធ្វើការរកស៊ីប្រកបរបរលើទីតាំងដើម ជាធម្មតាឡើងវិញ សិនថែមទៀត ពោលគឺ មិនមែនបិទនៅបេនឡានតូច ហើយអោយទៅលក់ដូរប្រកបរបរនៅតែបេនឡានធំ (នៅខាងកើតគ្នា) នោះដូចកាលពីដើមខែនេះ នោះទេ

មន្ត្រីទាំងនោះ បញ្ជាក់ថា ការផ្លាស់ប្តូរ ១មុំ ៨០អង្សារនេះ  ជាចំណារ ,អនុសាសន៍ ឬមានសេចក្តីជូនដំណឹង (សជណ) របស់រាជរដ្ឋាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី នោះទេ ទោះបីជាពលរដ្ឋ អាជីវករលក់ដូរ និងអ្នករត់តាក់ស៊ី នៅបេនោឡានទាំងពីរ បង្ហើបថា អាចមាន សជណ   អនុសាសន៍ពីថ្នាក់លើក៏ដោយ

ប៉ុន្តែមុននេះ មានលិខិតលេខ៨៧៧ សជណ.មយ ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយលោក បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ជម្រាបជូនលោកអភិបាល ខេត្តបន្ទាយមានជ័យ កម្មវត្ថុ ករណីសំណើរក្សាទុកចំណតរថយន្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា សជណ នេះ បានចេញដោយយោងលិខិត ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ របស់លោក កែ គឹមយ៉ានតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ (អតីតឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ) និងយោងចំណាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរមហាធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣

ហេតុនេះ រាជរដ្ឋាភិបាល សម្រេចអោយរដ្ឋាភិបាល សម្រេចអោយរដ្ឋបាល ខេត្តបន្ទាយមានជ័យ ធ្វើរបាយការណ៍ តាមរយៈក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋាន គោរពជូន និងដើម្បីពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ សម្តេចបវរមហាធិបតីហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី

សូមរំលឹកថា យោងលិខិតសេចក្តីជូនដំណឹង លេខ៥៧០/សជណ២៣ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ស្តីពីនិងការរៀបចំ បៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈនៅតាមចំណតរថយន្តគ្រប់ប្រភេទ ក្នុងក្រុងសិរីសោភ័ណរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោងលិខិតលេខ៤១៣ សជណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្តី ,លិខិតលេខ៦៤២លស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ,តម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹង ដល់សាធារណជនក្រុមហ៊ុន និងម្ចាស់យានយន្តដែលប្រកបអាជីវកម្មដឹកអ្នកដំណើរ និងភ្ញៀវទេសចរ គ្រប់ប្រភេទ ក្នុងពេលដែលកំពុងប្រកបអាជីវកម្មនៅទីតាំងចំណតរថយន្តចាស់ (តូច) ក្រុងសិរីសោភ័ណ មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជា គោលការណ៍ដោះដូរទីតាំងចំណតរថយន្តចាស់ (តូច) ក្រុងសិរីសោភ័ណ ទៅទីតាំងថ្មី និងព្រមអនុញ្ញាតអោយវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត ដល់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរណ

បច្ចុប្បន្ន ក្រុមហ៊ុន កំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើទីតាំងថ្មី និងដោយ ទីតាំងចាស់ ពុំមានសោភ័ណភាព អនាម័យបរិស្ថានល្អ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ

ដោយពិនិត្យឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមស្នើឲ្យបណ្តាក្រុមហ៊ុន និងជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរគ្រប់ប្រភេទ ក្នុងក្រុងសិរីសោភ័ណ ដីកដំណើរ និងភ្ញៀវទេសចរ នៅចំណតរថយន្ត (ធំ) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុង ពិធីសង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ខែកញ្ញាឆ្នាំ២០២៣ តទៅ។  ករណីមានក្រុមហ៊ុន ឬម្ចាស់រថយន្ត នៅតែរឹងរូស មិនអនុវត្ត បង្កបញ្ហា រដ្ឋបាលខេត្ត និងចាត់វិធានការ តាមផ្លូវច្បាប់ តាមរូបភាពជាក់ស្ដែង

សូមរំលឹកដែរថា អាជីវករ អ្នករត់តាក់សុី និងប្រជាពលរដ្ឋ រស់នៅជុំវិញបេនឡាន ក្រុងសិរីសោភ័ណ ជាង២០០នាក់ ផ្តិតមេដៃសុំអន្តរាគមន៍ពីថ្នាក់លើ ជួយអន្តរាគមន៍ ដើម្បីអោយឈ្មួញកុំផ្តាច់របរ ឬដង្ហើមរស់របស់ពួកគេ និងក៏បញ្ឈប់ការបណ្តេញពួកខ្លួន ឈប់អោយលក់ដូរ ប្រកបរបរ និងត្រូវរុះរើតូប រានទាំងពួងទាំងការ្យចេញ

នោះដោយសារថា កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ កន្លងមក លោក ឈៀង គិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុន ម្ចាស់ចំណតរថយន្តតូចធំទាំង២ ដែលស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានយកលិខិត ១ច្បាប់ចេញ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ មកឲ្យអាជីវករ និងអ្នករត់តាក់សុីគ្រប់គ្នា/កន្លែង។

ក្នុងលិខិតនោះថា តាមកិច្ចសន្យាធ្វើអាជីវកម្មភាសុីចំណតរថយន្ត ក្រុង តូចធំ ទាំង២ ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី ខែមករា ឆ្នាំ២០០៨ រវាងឈ្មោះ លោក ឈៀង គិរីរ័ត្ន ជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ហើយបញ្ចប់ សិទ្ធិវិនិយោគ (មុនកាលកំណត់) ហើយត្រូវប្រគល់ជូន (រដ្ឋ) សាលាខេត្តវិញ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣។

ហេតុនេះ ការជួលតូប និងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណត រថយន្តទាំង២ និងត្រូវបញ្ឈប់ ចាប់ពីថ្ងៃទី ១៤ខែសីហា ឆ្នាំ២០២៣ ជាកំហិត  ហេតុនេះ កាលពីចុងខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរណក៏បានអោយក្រុមការងារសាង់សង់របងដែក និងស័ង្កសី ហ៊ុមព័ទ្ធ ទីតាំងចំណទរថយន្តធំ រួចក៏មានការសង់តូប ហើយចរចានឹងអាជីវករ ពលរដ្ឋដែល ប្រកបអាជីវកម្ម នៅចំណតរថយន្តតូច ដែលស្ថិតនៅក្បែរគ្នា ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ដើម្បីទៅប្រកបអាជីវកម្ម។

ការចរចាស្វិតស្វាញ តឹងតែង ទីបំផុត ក៏ធូរស្រាលដោយអាជីវករ បានយល់ព្រមព្រម ផ្តិតមេដៃ ធ្វើកិច្ចសន្យាទៅលក់ដូរ ប្រកបអាជីវកម្ម នៅទីតាំងចំណតរថយន្តធំនោះជាបណ្តោះអាសន្ន រហូតដល់ការអភិវឌ្ឍចំណតរថយន្តថ្មី ក្រុងសិរីសោភ័ណ (ដែលអាច ស្ថិតនៅម្តុំក្រោយសណ្ថគារព្រះច័ន្ទ ចូលពីផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណរួចរាល់ និងដំណើរការបាន /V-PC

Post navigation