Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកប្រដាល់ថៃ កង ចក្រ បង្ហាញមុខនៅ TV5 សប្ដាហ៍នេះ

Views: 3

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងថៃ កង ចក្រ (Kang Chak) ដែលខាន បង្ហាញមុខនៅស្រុកខ្មែរ យូរឆ្នាំហើយនោះ នៅថ្ងៃទី ២៩ តុលា ខាងមុខនេះ គេបានណាត់ប្រកួត ជាមួយអ្នកប្រដាល់កម្ពុជា វង្ស វិឆ័យ ក្លិបបញ្ជាការ ដ្ឋានទ័ពពិសេស នាសង្វៀន TV5 ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧២ គីឡូក្រាម។

វិឆ័យ ជាអ្នកប្រដាល់ពូកែជង្គង់ និងកែង ទោះបីការវ៉ៃចេញរបស់គេ ហាក់ដូចជាយឺត មែន តែធ្ងន់ និងមានប្រសិទ្ធភាព។ គេមានប្រវត្តិប្រកួត ចំនួន ១២៥ ដង ឈ្នះ ៨៥ ដង ចាញ់ ៣៤ ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ២៩ ដង។

ចំពោះអ្នកប្រដាល់ថៃ កង ចក្រវិញ គេតែងគេចចេញ ពីការវាយលុករបស់គូប្រកួត គេ មិនសូវចូលចិត្តវ៉ៃប្ដូរឡើយ។ ការវ៉ៃចេញរបស់គេ មិនសូវជាធ្ងន់ តែមានប្រសិទ្ធភាព។ អ្នកប្រដាល់ថៃរូបនេះ គេវ៉ៃចេញបានរហ័ស ពិសេសកណ្ដាប់ដៃ និងជង្គង់ល្អ។ កង ចក្រ មានប្រវត្តិប្រកួត ចំនួន ១៣៧ ដង ឈ្នះ ១១៥ ដង ចាញ់ ១៦ ដង ស្មើពិន្ទុ ៦ ដង និង វាយគូប្រកួតឲ្យសន្លប់ បានចំនួន ២៥ ដង។ ជំនួបមួយនេះនរណាមានសំណាងល្អ?។

អ្នកប្រដាល់ជើងរន្ទះ សោម វិឆ័យ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ ត្រូវបានផ្គូរផ្គងឲ្យប្រ កួត ជាមួយអ្នកប្រដាល់ថៃ សារ៉ាន់ញូ (Saran Nhuo) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម។

កន្លងមក មានអ្នកប្រដាល់មិនតិចគ្នាទេ ត្រូវសន្លប់ក្រោមទម្ងន់ជើងរបស់ វិឆ័យ។ ការទាត់ចេញរបស់គេ មានប្រសិទ្ធភាពណាស់ បើគូប្រកួតហ៊ានតែធ្វេសប្រហែស នឹងត្រូវវិឆ័យ ទាត់ចំកញ្ចឹង ក តែម្ដង។ វិឆ័យ មានប្រវត្តិប្រកួត ចំនួន ១៤៨ ដង ឈ្នះ ៩៨ ដង ចាញ់ ៣៤ ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២៩ ដង។

ចំពោះអ្នកប្រដាល់ថៃ សារ៉ាន់ ញូ វិញ មិនមាននរណាដឹង ពីកលល្បិច នៃការវ៉ៃរបស់ គេនោះទេ។ គេគ្រាន់តែដឹងថា អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួត ចំនួន ១០៦ ដង ឈ្នះ ៨១ ដង ចាញ់ ២០ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ១៩ ដង។ មិនដឹងថា តើគេអាចយកឈ្នះសោម វិឆ័យ បានឬទេ?។

ប៊ុន សុធា ក្លិបកងយោធពលខេមរភូមិន្ទ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ យ៉ត ខិតតិ (Yourt Khetti) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

សុធា ជាអ្នកប្រដាល់ ដែលមានកែងមុត ជង្គង់ស្រួច ទោះបីកម្លាំងគេ ឆាប់ស្រុតចុះ តែអ្នកប្រដាល់រូបនេះ បើមានឱកាសគេនឹងផ្ដួលគូប្រកួតភ្លាមៗតែម្ដង។ សុធា មានប្រវត្តិប្រកួត​ចំនួន ៨៥ ដង ឈ្នះ ៧៨ ដង ចាញ់ ៥ ដង ស្មើពិន្ទុ ២ ដង និងវាយ គូប្រកួតឲ្យសន្លប់ ចំនួន ៥៧ ដង។

យ៉ត ខិតតិ គេទើបតែបង្ហាញខ្លួន នៅសង្វៀនស្រុកខ្មែរ ជាលើកដំបូងទេ គេមានប្រវត្តិប្រ កួតចំនួន ៨៧ ដង ឈ្នះ ៦៦ ដង ចាញ់ ១៨ ដង ស្មើពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យ សន្លប់ បានចំនួន ១០ ដង។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឃន សុខនី ក្លិបសុភាពគុនខ្មែរ ប្រកួតជាមួយ ផុន សុភត់ ក្លិបហ្គាឡាក់សីណាវ៉ាត់ត្រា អេភូថង ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។ ឡុង អាឆើត សមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយ ធន តុបផេង ក្លិបសាលវ័ន្ដកីឡា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម៕/V/r

Post navigation