Views: 1
ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅក្នុងសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលាឆ្នាំ២០២៣ក្នុងនាមរាជរដ្ឋាភិបា លសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់បានធ្វើការអំពាវនាវដូចខាងក្រោម៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវ បង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រ សើរឡើង។
២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សូមបង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំ ពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ជនចាស់ជរាជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
៣- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិនិងគ្រប់អង្គការនានាសូមជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់និងសូមជួយគាំទ្របន្តដល់ ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋានដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមករវាងមនុស្សចាស់ ទូទៅនៅព្រះរាជាណាចក្រកម្ពុជាជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹង។
៤- កាកបាទក្រហមកម្ពុជាមូលនិធិស្ថានីយវិទ្យុនិងទូរទស្សន៍ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនានាសូមបន្តបង្កើ នសកម្មភាពឧបត្ថម្ភ គាំទ្រផ្នែកជំនួយមនុស្សធម៌ទាំងស្បៀង សម្ភារ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
៥- សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្សនិស្សិតគ្រប់រូបឱ្យ ចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៦- គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗសូមបន្តពង្រឹងនូវសីលធម៌និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើងជាពិសេសត្រូវអប់រំកូនចៅនិងក្មេងជំនាន់ក្រោ យឱ្យចេះគោរពដំបូន្មាន របស់មាតាបិតាជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
៧-សូមជនរួមជាតិយើងទាំងអស់មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រគ្មានទីពឹងឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាម សហគមន៍នីមួយៗដោ យអាចកសាងជាមណ្ឌលមនុស្សចាស់ជាពិសេសនៅទីវត្តអារាមវិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រកឬអាហារទៅតាមលទ្ធភា ពដែលអាចធ្វើបាន។
៨- គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មានសូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានាដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយក៏ដូចជាសម្រាប់សង្គមជាតិទាំងមូលនិងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការ យកចិត្តទុកដាក់និងលើកស្ទួយសុខុមាល ភាពមនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង ៕
