Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

TV5៖ នរណា អង្រួនសង្វៀន នាយប់នេះ

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ថៃ ឬអ្នកប្រដាល់ គុនខ្មែរ ដែលជាអ្នក អង្រួនសង្វៀនរបស់ TV5 នាយប់ថ្ងៃទី តុលានេះ?

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា រូប និងថៃ ៣រូប នឹងប្ដូរកណ្ដាប់ដៃគ្នា នាថ្ងៃបើកសង្វៀន ឡើងវិញរបស់ ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ។ អ្នកលេងជង្គង់ និងកែងពិឃាត វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡា ជួបជាមួយអ្នកប្រដាល់ស្បែកស្វិតរបស់ថៃ Tuon Pe ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

តើនរណា ជាអ្នកធ្វើឲ្យនរណាមានរបួស? ពិតជាលំបាកឆ្លើយ ព្រោះ Tuon Pe ជាអ្នកប្រដា ល់ស្បែកស្វិត តែមិនដឹងថា ស្បែករបស់គេ អាស៊ូទ្រាំជាមួយនឹងកែងដ៏មុតរបស់ វ៉ាន់ វឿន បានឬទេ តែសម្រាប់ វ៉ាន់ វឿន ដែលខ្សោយជើងក្រោម តើអាចស៊ូទ្រាំ ជាមួយជើង ដែលរឹងដូចថ្មរបស់ អ្នកប្រដាល់ថៃរូបនេះ បានឬអត់។

អ្នកប្រដាល់ជើងថ្មី អេលីត សម្ផស្ស មកពីក្លិបនាយកដ្ឋានអង្គរក្ស ក៏ត្រូវតស៊ូជាមួយ អ្នកប្រដាល់ ដែលសម្បូរល្បិចរបស់ថៃ Phat Phuongsakorn ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម។

អ្នកប្រដាល់ទាំង ២រូបនេះ បើតាមការឲ្យដឹងពីមន្ត្រីខាងផ្គូរផ្គង នោះថា គេមានសមត្ថភាព ប្រហាក់ប្រហែលគ្នា គ្រាន់តែ សម្ផស្សហាក់ដូចជាខ្ចីវស្សាជាងតែប៉ុណ្ណោះ។ ការចាញ់ ឈ្នះ រវាងអ្នកប្រដាល់ទាំង២រូបនេះ គឺអាស្រ័យទៅលើភាពវាងវៃរៀងៗ ខ្លួនហើយ។ចាំមើលនរណា ជាអ្នកដែលមានសមត្ថភាព ដណ្ដើមជ័យជំនះ?

អ្នកប្រដាល់មុខស្រស់ រិន សារដ្ឋ ក្លិបនាគនាំសំណាង នារាយណ៍តេជៈ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Sarann Gnuo ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម។

អ្នកប្រដាល់ថៃរូបនេះ ទើបតែឆ្លងដែនមកប្រកួត នៅកម្ពុជា លើកនេះប៉ុណ្ណោះ ចំពោះអ្នកប្រដាល់កម្ពុជា រិន សារដ្ឋ វិញ គឺជាអ្នកប្រដាល់ចាស់វស្សាមួយរូប ដែលមានប្រវត្តិលើសង្វៀនដ៏អស្ចារ្យយូរដែរហើយ។

មិនធ្លាប់ដឹងពីរបៀបវ៉ៃរបស់គ្នាបែបនេះ ការប្រកួត ពិតជាមានភាព ប្រុងប្រយ័ត្នរៀងៗខ្លួន ហើយ។ នរណា មានសមត្ថភាព និងភាពវាងវៃ គឺជាសអ្នកឈ្នះ៕/V-PC

Post navigation