Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្លាំង​នគរបាល​ចម្រុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ជា​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់ ទម្ងន់​ជាង ២.៣០០ ក្រាម

Views: 2

ដោយៈ មុនី​រ័ត្ន – សុខុម / មណ្ឌលគិរី ៖  កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​គោក​ទ្វេភាគី ឡា​ប៉ា​ខេ​និង​កម្លាំង​នគរបាល​ស្រុក​កែវ​សីមា កម្លាំង​ការិយាល័យ​បច្ចេកទេស កម្លាំង​ការិយាល័យ​អនុវត្ត​នីតិវិធី នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​  ករណី​ដឹកជញ្ជូន​ឆ្លងដែន​  រក្សាទុក​ ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ច្រកទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើនេះ ដោយ​អនុវត្តន៍​តាម​បទបញ្ជា យ៉ាង​ហ្មឺ​ង​ម៉ាត់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ក្នុងកា​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​ទូទាំង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០២៣ នា​វេលា​ម៉ោង ១៦ និង ១៥​នាទី ដោយមាន​ការសហការ​ល្អ ពី​ម្ចាស់ការ​ស៊ី​ណូ ឈ្មោះ កាស៊ីណូ ធី​ជី ហ្គេ​នទី​ង (TG  Genting ) នៃ​ក្រុមហ៊ុន ឈ្មោះ មណ្ឌល ខេ សីមា (MONDUL K SELMA CO., LTD ) ។ ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​គោក​ទ្វេភាគី ឡា​ប៉ា​ខេ និង ក​ម្លាំ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា កម្លាំង​របស់​ការិយាល័យ​បច្ចេកទេស កម្លាំង​របស់​កា​រិ​យា​ល័​អនុវត្ត​នីតិវិធី នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មាន​ការចុះ​ទៅដល់​កន្លែង​កើត ហេតុ​ផ្ទាល់​និង​សម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជ​អ​ជ្ញា​រ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

​ជនសង្ស័យ​ទាំង ៥​នាក់ រួមមាន ជន​ដែលមាន​ថ្នាំញៀន​ជាប់​ខ្លួន មាន ២ នាក់ គឺ​៖ ១. ឈ្មោះ ឌី​ញ វ៉ាន់​ជាវ (DINH VAN TRIEU ) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខ​របប មិន​ពិតប្រាកដ ទីកន្លែង​កំ​ណេ​ី​ត ឃុំ​គីម​ដុង ស្រុក​ចាង​ឌិ​ញ ខេត្ត​ឡាង​សឺ​ន ហើយ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​៥ ឃុំ​ថុង​ញិ​ត ស្រុក​ប៊ូ​ដាំង ខេត្ត​ប៊ិ​ញ​ភឿ បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន ក្នុង​ទឹក​ម៉ូត ជា​លទ្ធផល​វិជ្ជមាន (+) ។
២.​ឈ្មោះ ឡេ ស៊ី​លិញ (LE SY LINH ) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខ​របប មិន​ពិតប្រាកដ ទីកន្លែង​កំ​ណេ​ី​ត សង្កាត់​វ៉ាន់​ខេ ខ័​ណ្ឌ​ម៉េ​លិ​គ រដ្ឋធានី​ហាណូយ និង​មាន​
​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​២ សង្កាត់​ម៉េ​លិញ ក្រុង​ឡឹម​ហា ខេត្ត​ឡឹម​ដុង បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​ទឹក​ម៉ូត ជា​លទ្ធផល​វិជ្ជមាន (+)​។

​ជន​ដែល​ត្រូវ​ហៅ​មក ដើម្បី​សួរនាំ​មាន​ចំនួន ៣ នាក់ រួមមាន ៣.​ឈ្មោះ ជិន ឌឹ​ក​ទន់ (TRAN DUCTUAN) អាយុ ៣៣ ឆ្នាំ ភេទ​ប្រុស ជនជាតិ​វៀតណាម ទីកន្លែង​កំ​ណេ​ី​ត ឃុំ​ធូ​យ​ហា ក្រុង​ថៃ​ធូ​យ ខេត្ត​ថៃ​មិញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ទៀន​ហ៊ឹង ក្រុង​ដុង​ស្វាយ ខេត្ត​ប៊ិ​ញ​ភឿ​ក​។ ៤.​ឈ្មោះ ហ័ង ហ្វា​ន​ជុង​ឌឹ​ក (HOANG PAAN TRUNG DUC) ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​វៀតណាម​
​ទីកន្លែង​កំ​ណេ​ី​ត សង្កាត់​យាន​ដុង ក្រុង​យាន​ចូ​វ ខេត្ត​ង៉េ​អាន និង​មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ទិន​ទៀន ក្រុង​ដុង​ភូ ខេត្ត​ប៊ិ​ញ​ភឿ​ក​។ ៥.​ឈ្មោះ ង្វៀន ជិន​អា​ន់តា​យ (NGU YEN TRAN ANH TAI) ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម ទីកន្លែង​កំ​ណេ​ី​ត សង្កាត់​យូវ​ថា​ញ់ ក្រុង​យូ​វធូ​យ ខេត្ត​ណាំ​ឌិ​ញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ទិន​ដុង ក្រុង​ដុង​ស្វាយ ខេត្ត​ប៊ិ​ញ​ភឿ​ក​។

​ចំពោះ ជន​ដែល​ត្រូវ​ហៅ​មក ដើម្បី​សួរនាំ ចំនួន ៣ នាក់ ខាងលើ មកដល់​ថ្ងៃទី ២៩ ខែកញ្ញា​ឆ្នាំ​២០២៣ ត្រូវបាន​ដោះលែង នៅ​ដំណាក់កាល នគរបាល​សួរនាំ ដោយ​ពុំមាន​ការពាក់ព័ន្ធ​ក្នុងករណី​ខាងលើនេះ​ទេ ។

​សម្ភារៈ​និង​វត្ថុតាង ដែល​កម្លាំង​សមត្ថកិច្ច​ចាប់បាន​រួមមាន ដូចខាងក្រោម ៖
១-​សារធាតុ​ញៀន​កេ​តា​មីន ចំនួន ៣ កញ្ចប់ (២​កញ្ចប់​ធំ ១​កញ្ចប់​ធំ​ល្មម ) ទម្ងន់ ១៨៣២,០៩ ក្រាម សាច់​ថ្នាំ​សុទ្ធ ។​
២-​សារធាតុ​ញៀន អុ​ិ​ច​ស្តា​ស៉ី (MDMA) ចំនួន ៦០ កញ្ចប់ ទម្ងន់ (៥៤៤,៣៨ ក្រាម សាច់​ថ្នាំ​សុទ្ធ )​។
​សរុប​ទាំងអស់​ទម្ងន់ ២.៣៧៦,៤៧ ក្រាម សាច់​ថ្នាំ​សុទ្ធ​។​
៣-​លិខិតឆ្លងដែន ចំនួន ១ ក្បាល​
៤-​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​វៀតណាម ចំនួន ២​សន្លឹក​។​
៥-​ទូរស័ព្ទ​ចំនួន ២ គឿង​។​
៦-​លោហៈធាតុ​ពណ៌​ស​ខ្សែករ ១​ខ្សែ​
៧-​ខ្សែ​នាឡិការ ១​ខ្សែ​។​
៨-​កាត​គណនេយ្យ​ធនាគារ (VISA CARD)  ចំនួន ៣ សន្លឹក​។​
៩-​លោហធាតុ ពណ៌​លឿង ក្រវិល ៣ គ្រាប់​។​
១០-​នាឡិកាដៃ​ចំនួន ១ គ្រឿង​។​
១១-​ខ្សែដៃ​អង្កាំ ១ ខ្សែ​។​
១២-​ស៊ីម​កាត​មិ​ត​ហ្វូ​ន ចំនួន​១​។​
១៣-​បាស់​ចំនួន ១ គ្រឿង​។​
១៤-​ប្រាក់​វៀតណាម ចំនួន ៤៦៧.០០០ ដុង​។​
១៥-​ប្រា​ក់ឡាវ ចំនួន ២​សន្លឹក​។​
១៦-​ប្រាក់​ចិន ចំនួន ១​សន្លឹក​។​
១៧-​លោហធាតុ ពណ៌​ស ចិញ្ចៀន ២ វង់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​សម្ភារៈ វត្ថុតាង ខាងលើ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕/V​

Post navigation