Views: 1
ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ បើយោងតាមរបាយការណ៍ របស់អាជ្ញាធខេត្ត ពោធិសាត់ បានឱ្យដឹងថា នៅថ្ងៃទី ២៩ កញ្ញា ២០២៣ នេះ ទឹកស្ទឹងពោធិ៍សាត់ កំពុងវាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដោយបានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះ ទឹកនៅលើផ្លូវ មិនអាចធ្វើដំណើរបាននោះឡើយ។

ដោយឡែក នៅថ្ងៃនេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងដឹកនាំ មន្រ្តីពាក់ព័ន្ធ និងកំលាំងប្រដាប់វុធទាំង ៣ ចុះជួយទប់ទឹក និងចែកការ៉ុងសម្រាប់ច្រក ខ្សាច់ ដល់ពលរដ្ឋតាមដងផ្លូវ ទប់ទឹកកុំឱ្យហូរចូលផ្ទះ ដែលមានលំនៅដ្ឋាន ប្របមាត់ស្ទឹង។
លោក ខូយ រីដា បានឱ្យដឹងជាបឋមថា ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង០០ នាទីនេះ រួមមាន ស្រុកក្រុង ចំនួន៤ និង ១៥ ឃុំ ៦៩ ភូមិ និងប្រជាពលរដ្ឋ ៣.០០៤ គ្រួសារ ក្នុងនោះ ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព ចំនួន ១៤១ នាក់ ៕ V / N






