Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃនេះ ភ្នំពេញក្រោន ជួបក្រុម Macarthur FC ជើងឯក League អូស្ដ្រាលី

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅយប់ថ្ងៃទី ២៦ តុលានេះ ក្រុមជើងឯក League កម្ពុជា គឺក្រុមភ្នំពេញក្រោន នឹងបើកទ្វារផ្ទះ ទទួលក្រុមជើងឯក League អូស្ដ្រាលី គឺក្រុម Macarthur FC ក្នុងព្រឹត្តការណ៍ AFC Cup 2023/24 ប្រចាំពូល F។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា ក្រុមរបស់លោក កំពុងទន្ទឹងរង់ចាំការប្រកួត ជាមួយក្រុមមកពីអូស្ដ្រាលី នេះហើយ។ ក្នុងជំនួបនេះ ក្រុមរបស់លោក បានត្រៀមខ្លួន រួចជាស្រេចហើយ។

គួរឱ្យដឹងថា បច្ចុប្បន្ន ក្រុមទាំងពីរ កំពុងមាន ៦ ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Cebu FC របស់ហ្វីលីពីន រៀងៗខ្លួន កាលពីថ្មីៗ ។

លោក Oleg សង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមទស្សនាការប្រកួត ថ្ងៃនេះ ឲ្យបានច្រើន កុះករ ព្រោះមិនដឹងថ្ងៃណា ក្រុមអូស្ដ្រាលី មកលេងនៅកម្ពុជា ទៀតនោះទេ ។ លើសពីនេះ លោក និងកូនក្រុម ក៏បានប្ដេជ្ញាធ្វើឲ្យបានល្អ ដើម្បីសម្រេចបំណង ចង់ឈរលេខ១ ក្នុងពូល និងបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ជូនវិស័យបាល់ទាត់កម្ពុជា ផងដែរ ។

អូស្ដ្រាលី គឺជាប្រទេសមានបាល់ទាត់រីកចម្រើន ហើយមានការប្រកួតប្រជែងខ្លាំងជាង នៅតំបន់អាស៊ីអាគ្នេយ៍។ ពួកគេសម្បូរកីឡាករ មានគុណភាព អាចប្រកួតប្រជែង ជាមួយក្រុមមួយចំនួន នៅ World Cup ហើយកម្រិតបាល់ទាត់ពួកគេ ខ្ពស់ជាងកម្ពុជា ហើយអាចលេងជាមួយក្លិបនៅអឺរ៉ុបបាន ។ នេះគឺជាការត្រៀមខ្លួន ក៏ដូចជាការតេស្ដសមត្ថភាពរបស់យើង ក្នុងការដែលប៉ះក្រុមខ្លាំងបែបនេះ ៕/V/r

Post navigation