Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ព័ត៌មានថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋចុចតំណភ្ជាប់ គឺជាព័ត៌មានប្រឌិត

Views: 1

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖នៅរាត្រីថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២៣ នេះលើបណ្ដាញសង្គមតេឡេក្រាមអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​​បញ្ជាក់ថា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថារាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ៥០០ដុល្លារអាម៉េរិកជូនដល់ប្រជាពលរដ្ឋហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់​​( link )ដើម្បីត្រួតពិនិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយ សូមអំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឱ្យសោះពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន។ ដូច្នេះ សូមសាធារណជនមេត្តា ជ្រាបជាព័ត៌មាន!៕សរន

Post navigation