Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម

Views: 15

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ បានពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ ខួប ៧ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម បណ្តាលឱ្យខ្លះ ក្អួតចង្អោរ ចុកពោះ ហើយត្រូវបាន បងប្អូន ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍ ដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ ។

លោក ចេង ចាន់ដូណាល់ អភិបាលស្រុកបរិបូរណ៍ បានឱ្យដឹងនៅវេលាម៉ោង ៧និង២៥នាទី យប់ថ្ងៃទី ២៥ តុលា ២០២៣ ថា ករណីនេះ គឺកើតឡើងនៅក្នុងភូមិ តាំធ្នឹម ឃុំពេជ្រចង្វា ហើយមានការពុលនំបញ្ចុក ដែលបងប្អូនអ្នកភូមិ គេរៀបចំបុណ្យ ខួប ៧ ថ្ងៃ នៃសពម្តាយអ្នកភូមិតាំធ្នឹម នេះ។

លោកអភិបាលស្រុកបរិបូរណ៍ បានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានដឹកតាមរថយន្តរបស់មន្ទីរពេទ្យ នាំយកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍ ខណៈពេល ពួកគាត់ មានអាការៈតិចតួចនៅឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា មកដល់ម៉ោងនេះ បងប្អូនដែលរងការពុលនំ បញ្ចុកនោះ កំពុងស្ថិតក្នុងការព្យាបាល របស់ក្រុមគ្រូពេទ្យស្រុក ហើយមិនមានបងប្អូន ប្រជាពលរដ្ឋណា មានគ្រោះថ្នាក់នោះឡើយ។ លោកអភិបាលស្រុក បានឱ្យដឹងបន្ថែម ថា ករណីនេះ បណ្តាលមកពីនំបញ្ចុក និងបន្លែទើបធ្វើឱ្យមានការពុលបែបនេះ។

អភិបាលស្រុកបរិបូរណ៍ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការ ប្រុងប្រយ័ត្ន លើម្ហូបអាហារ ឱ្យបានខ្ពស់ ដើម្បីជៀសវាងរងការប៉ះពាល់ ដូចរបៀបនេះទៀត ៕/V/r

Post navigation