Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនប្រុស យកដុំឥដ្ឋ គប់ឪពុកបង្កើត បែកមុខ នៅស្រុកសាលាក្រៅ៖ សមត្ថកិច្ច បានឃាត់ខ្លួន

Views: 1

ដោយៈ ប.ជ័យ / ប៉ៃលិនៈ នគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចុះឃាត់ខ្លួន ជនដៃដល់ម្នាក់ ប្រើហិង្សាទៅលើឪពុកបង្កើត នៅវេលាម៉ោង ១២ និង២០នាទី ថ្ងៃទី ២៤ ខែតុលា កាលពីយប់មបង្កើត)កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានដឹងថា ជនបង្ក មានឈ្មោះ ឌី ចូរ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ (ត្រូវជាកូនបង្កើត) រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជននេះ បានធ្វើសកម្មភាពយកដុំឥដ្ឋ គប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំ និងបានយកពូថៅ វាយបំផ្លិចបំផ្លាញទ្វារផ្ទះ និងរបស់របរ នៅក្នុងផ្ទះផ្សេងទៀត។

ជនរងគ្រោះ ឈ្មោះ ស៊ុត ឌី ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិ/ឃុំ ខាងលើ រងរបួសបែកចិញ្ចើមខាងស្ដាំ ។

នគរបាលជំនាញ បានឱ្យដឹងថាសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ដោយបានដកហូតវត្ថុតាង រួមមាន ពូថៅ ចំនួន១ ឥដ្ឋចំនួន ១ដុំ ។ ជនបង្ករមានប្រវត្តិ ធ្លាប់ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ ជាច្រើនលើក ច្រើនសារហើយ។ នគរបាលប៉ុស្តិ៍ ធ្លាប់អប់រំរួចមកហើយ តែបុគ្គលនេះ នៅតែមិនរាង ចាល លើកនេះ ត្រូវនគរបាលបានឃាត់ខ្លួន បញ្ជូូនទៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីបញ្ជូនទៅការិយាល័យជំនាញព្រហ្មទ័ណ្ឌ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕/V/r

Post navigation