Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និងកាណាដា បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

Views: 9

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងនូវការពេញ​ចិត្ត​ចំពោះទំនាក់ទំនង​ដ៏​យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និង​វិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។


ខាងលើនេះបានបញ្ជាក់នៅក្នុងជំនួបពិភាក្សាកាងារវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិ​បត្តិ​ការអន្តរជាតិជាមួយលោកស្រី Ping M. Kitnikone នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកស្រីត្រូវបាន​តែងតាំងជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

ប្រភពបានប្រាប់ឱ្យដឹងថា ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង​ដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និង​វិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគី ។លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេស​ទាំង​ពីរនាអនាគតពេលខាងមុខ ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕សរន

Post navigation