Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការចេះចាត់ចែងចាយវាយប្រាក់ឈ្នួល គឺជារឿងសំខាន់សម្រាប់កម្មករ និយោជិត

Views: 9

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិត ផលិត​ផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ ២០២៤ ទើបត្រូវបានដំឡើងដល់ចំនួន២០៤ ដុល្លារ ក្នុងមួយខែ ដែលនឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ ២០២៤តទៅ ។
តួលេខ​នៃ​ការ​ដំឡើងប្រាក់ឈ្នួលថ្មីនេះ ត្រូវបានព្រមព្រៀងគ្នា និងទទួលយកដោយតំណាងភាគីនិយោជក តំណាងភាគីនិយោជិត និងភាគី​រាជ​រដ្ឋាភិបាល ជាពិសេសកម្មករដែលកំពុងបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និង កាបូប ក៏សម្តែងនូវក្តីរីករាយចំពោះការដំឡើងប្រាក់ឈ្នួលថ្មីនេះ ខណៈប្រទេសផ្សេងពុំបានដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះទេ។

ក្នុងបទសម្ភាសបង្ហាញដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន សីហា ដែលកំពុង​បំពេញការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ សម្តែងការរីករាយ និង ទទួលយកបានចំពោះការដំឡើងប្រាក់​ឈ្នួលអប្បបរមាចំនួន​២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤។ លោកថា ចំនួនប្រាក់ឈ្នួលនេះ គឺសមរម្យសម្រាប់ជីវភាពរស់នៅរបស់លោក ព្រោះលោកយល់ថា​ បើ​យើងមិនចេះចាត់ចែងចាយវាយ និង សន្សំសំចៃនោះទេ ទោះបីជាប្រាក់ឈ្នួលដំឡើងច្រើនប៉ុណ្ណាក៏មិនគ្រប់ដែរ។ ទន្ទឹមនេះ លោក សីហា អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតំណាងនយោជក និង តំណាងនិយោជិត ដែលសម្រេចបានការដំឡើងប្រាក់ឈ្នួល​អប្បបរមា​ថ្មីនេះ ទោះតិចក្តីច្រើនក្តី ព្រោះលើកមើលឃើញថាទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ហើយប្រទេសផ្សេងៗដែលមានរោងចក្រ​វិស័យវាយនភណ្ឌ កាត់ដេរនេះក៏មិនបានដំឡើងប្រាក់ឈ្នួលបន្ថែមថ្មីដល់កម្មករដែរ។ លោក ស្នើដល់កម្មករកំពុងបំពេញការងារក្នុង​រោងចក្រ​កាត់ដេរទាំងអស់ គួរតែខិតខំបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីឲ្យថៅកែរោងចក្រពេញចិត្ត និង បន្តវិនិយោគនៅកម្ពុជា។

ចំណែកលោក មឿង សំអឿន ជាកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ យល់ឃើញថា ទន្ទឹមនឹងរាជរដ្ឋាភិបាលប្រឹងប្រែងដំឡើងប្រាក់​ឈ្នួលជូន​កម្មករជារៀងរាល់ឆ្នាំ ទោះប្រទេសផ្សេងគេមិនបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករកាត់ដេរទេ ដូចនេះលោកស្នើដល់​កម្មករ​រោងចក្រកាត់ដេរទាំងអស់គួរប្រឹងប្រែងធ្វើការបង្កើនគុណភាពការងារដើម្បីការរីកចម្រើនរបស់រោងចក្រ។ ដោយឡែក លោកក៏ស្នើសុំ​ដល់ម្ចាស់ផ្ទះជួល និង បន្ទប់ជួលកុំដំឡើងថ្លៃជួល ដើម្បីសម្រួលដល់ជីវភាពកម្មករផង។

រីឯលោក សាំង សុធា កំពុងធ្វើការងារជាកម្មករនៅរោងចក្រកាត់ដេរ ម៉េងដា ប្រាប់ថាលោកសប្បាយចិត្ត និង អរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរដំឡើងប្រាក់ឈ្នួលរៀងរាល់ឆ្នាំ ជាពិសេសធ្វើយ៉ាងណាឲ្យកម្មករមានការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែលោកយល់​ឃើញថា នយោជិតត្រូវតែខិតខំប្រឹងប្រែងស្វែងរកដៃគូវិនិយោគដើម្បីទិញផលិតផល ។រីឯកម្មករក៏ត្រូវតែខិតខំបង្កើន​ប្រសិទ្ធភាពការងារ​ផងដែរ៕សរន

Post navigation