Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា ចិន ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

Views: 1

ដោយៈសុផល/ ភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក ហ័រង យៀក(Huang Ye) នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួងសាធារណការ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចពិភាក្សានេះ ជជែកសំខាន់ទៅលើការស្តារ និងអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកជាមួយប្រទេសជិតខាង ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្លូវដែកក្នុងក្រុង និងការពង្រឹងបច្ចេកទេសត្រួតពិនិត្យការសាងសង់ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដែល​ឆ្លើយតបទៅនឹងតម្រូវការ និងស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. គឺជាក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំ របស់ចិន ដែលរួមបញ្ចូលការធ្វើផែនការ ការរចនា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាសំណង់វិស្វកម្ម ការដឹកជញ្ជូនផ្លូវដែក ការអភិវឌ្ឍ អចលនទ្រព្យ និងការធ្វើប្រតិបត្តិការផ្លូវដែក៕srn

Post navigation