Views: 2
ដោយៈប.ខុន,បូព៌ព្រឹក្ស/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតអាកាសថាចាប់ពីថ្ងៃទី៣០ខែកញ្ញាដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គក្នុងប្រទេសថៃនិងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តនៅភាគពាយព្យនិងភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយជាមួយនឹងការភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរងទឹកភ្លៀងពី៣០ទៅ៤០ភាគរយនៃផ្ទៃដីសរុប។ រីឯនៅរាជធានីភ្នំពេញនិងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ ប្រទេសវៀតណាមនិងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរនៅលើផ្ទៃដីរងទឹកភ្លៀងពី៧០ទៅ៩០ភាគរយនៃផ្ទៃដីសរុប។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅរាជធានីភ្នំពេញថ្ងៃទី៣០ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរលើផ្ទៃដីរងទឹកភ្លៀង៩០ភាគរយនៃផ្ទៃដីសរុប។
ដោយឡែកក្នុងសេចក្តីជូនដំណឹងអំពីកម្ពស់ទឹកទន្លេវាស់នៅស្ថានីយដើមពោធិ៍ផ្សារក្រោម និងកម្ពស់ទឹកភ្លៀង នាថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ៖-មានកម្ពស់ ៨.១០ម៉ែត្រធៀបថ្ងៃម្សិលមិញ កើនឡើង ០.០៨ម៉ែត្រ,ធៀបថ្ងៃដូចគ្នាឆ្នាំមុន ទាបជាង ០.៨៥ម៉ែត្រ។កម្ពស់ត្រូវប្រកាសអាសន្ន ១១ ម៉ែត្រ។ ថ្ងៃម្សិលមិញ ភ្លៀងបាន ៧ លើ ៨ ក្រុង/ស្រុក សរុបស្មើនឹង ២៤៥.៧មីលិ្លម៉ែត្រ៕សរន


សកម្មភាពរដ្ឋបាលខេត្តពោធិសាត់កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣(រូបថត រដ្ឋបាលខេត្ត)

