Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៥ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

Views: 7

ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ និងបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យនោះ ក៏ដូចជា ការប្រចាំវេន រៀងរាល់ថ្ងៃ យប់ដែរ កាលពីថ្ងៃទី ២៤ តុលា ២០២៣ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់អធិការរងគ្រប់ផ្នែក ជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើ ដាក់ជូនឱ្យចេញល្បាតចល័តជាប្រចាំ ។ ពោលគឺ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររបស់ ខ្លួនគ្រប់គ្រង ដោយអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថា លោកវរសេនីយ៍ទោ តិប ប៊ុនធឿន អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ប៉ុស្តិ៍ ចុះត្រួតពិនិត្យរកអ្នកប្រើប្រាស់អាវុធខុសច្បាប់ និងក្រុមជនទំនើង ប្រើប្រាស់មធ្យោបាយ ឮសំលេងខ្លាំង ដើម្បីបង្ការ ការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ មូលដ្ឋាន ក្រុងប៉ោយប៉ែត។

លោកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បើបាន ឃើញ បានដឹង ឬជួបហេតុការណ៍អសន្តិសុខ នៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅ សូមរាយការណ៍ មកកាន់លេខទូរស័ព្ទ មានលេខ ០៩៧ ៧៧៨០១៦៤ ដើម្បីកម្លាំង នគរបាលប្រចាំបញ្ជា ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប បានទាន់ពេលវេលា ៕/V/r

Post navigation