Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគម TAFTAC ថា កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤ រក្សាបានការប្រកួតប្រជែងក្នុទីផ្សារ

Views: 1

ដោយ:ដេប៉ូ/ភ្នំពេញ:សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសគាំទ្រចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ក្នុងចំនួន២០៤ដុល្លារសហរដ្ឋអាមេរិក ដែលកើតចេញពីយន្តការចរចារត្រីភាគីនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងការពិចារណាផ្តល់បន្ថែមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះជាលទ្ធផលនៃការគណនាដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឈរលើលក្ខណៈវិនិច្ឆ័យបែបសង្គមផង និងសេដ្ឋកិច្ចផង ហើយសមាជិកភាគច្រើនលើសលប់នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបោះឆ្នោតគាំទ្រក្រោយការប្រជុំជាច្រើនលើកច្រើនសារ តែពុំអាចរកបានកុងសង់សុីស។

សមាគមយល់ឃើញថា កម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ក្នុងចំនួន២០៤ដុល្លារនេះ រួមនឹងប្រាក់អត្ថប្រយោជន៍ និងប្រាក់រង្វាន់ផ្សេងៗទៀត នឹងផ្តល់នូវតុល្យភាពរវាងស្ថេរភាពប្រាក់ចំណូលសម្រាប់ការចំណាយរបស់ភាគីកម្មករនិយោជិត និងភាពរស់រានបាននៃភាគីនយោជកដែលត្រូវប្រកួតប្រជែងយ៉ាងស្រួចស្រាវលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងមានភាពតានតឹង។
តំណាងឱ្យអ្នកវិនិយោគទាំងអស់នៅក្នុងវិស័យនេះ សមាគមសូមទាត់ចោលនូវសេចក្តីថ្លែងការណ៍សម្តែងនូវការខកចិត្តចំពោះប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ របស់ក្រុមសហជីពភាគតិច គាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច។ សេចក្តីថ្លែងការណ៍ដែលមានចរិតនយោបាយនេះក៏អមទៅដោយសំណើជាច្រើន ដែលក្នុងនោះសំណើមួយចំនួនត្រូវបានរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធបាននិងកំពុងខិតខំធ្វើមួយដំណាក់កាលម្តង មួយដំណាក់កាលម្តង ស្របទៅតាមលទ្ធភាព និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ សំណើមួយចំនួនទៀត (ចំនុចទី១, ២, ៣ & ៤) ទោះក្នុងចេតនាល្អក្តី តែមិនមានភាពជាក់ស្តែងនិយម អាចនឹងផ្តល់ផលអវិជ្ជមានដល់កម្មករនិយោជិតទៅវិញ។ កម្ពុជាត្រូវរក្សារនូវភាពប្រកួតប្រជែងរបស់របស់អ្នកវិនិយោគដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគថ្មីផងដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេងដែលត្រូវដល់អាយុត្រូវចូលប្រឡូកក្នុងទីផ្សារការងារ៕srn

Post navigation