Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត៖ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤ តោន

Views: 1

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃមានសំរាមកាកសំណល់រឹងទីប្រជុំជនប្រមាណ ៥៤ តោន បានប្រមូលដឹកជញ្ជូន យកទៅទុកដាក់នៅទីលានទុកដាក់សំរាម បណ្ដោះអាសន្ន ប្រើប្រាស់បច្ចុប្បន្ន តាមបណ្តាស្រុក មានចំនួន ស្មើនឹងផ្ទៃដីទំហំ៤០,៨១ ហិកតា ហើយក៏មានទីលាន ប្រកបដោយអនាម័យចំនួន១ ស្ថិតក្នុងភូមិត្រពាំង ស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ មានផ្ទៃដី ១២ហិកតា។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដូចនេះ នៅក្នុងឱកាសដែលក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាល ខេត្តកំពង់ឆ្នាំងធ្វើយុទ្ធនាការផ្សព្វផ្សាយបរិស្ថាន គ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » នៅថ្ងៃសៅរ៍ ទី ៣០ខែកញ្ញា ឆ្នាំ២០២៣ នៅតាមទីតាំង ចំនួន៨ និងសាលារៀន ចំនួន ៣៩៦ កន្លែង ដោយមានអ្នកចូលរួមជាង ១២ ម៉ឺននាក់ នៅទូទាំងខេត្ត

លោកអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាសំអាតបរិស្ថាន នៅខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ដោយកន្លងមកនេះ  បានទទួលមធ្យោបាយ និងសម្ភារៈសម្រាប់ការងារ គ្រប់គ្រងសំរាម សំណល់រឹងនៅទី ប្រជុំជនក្រសួងបរិស្ថាន បានផ្តល់នូវរថយន្តដឹកសំរាម ចំនួន ៥គ្រឿង ម៉ូតូកង់បីដឹក សំរាម សំណល់រឹងចំនួន ២គ្រឿង និងឡដុតសំរាមចំនួន១គ្រឿង។

លោក អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤តោន បានប្រមូលដឹកជញ្ជូន យកទៅទុកដាក់នៅទីលានទុកដាក់សំរាមបណ្ដោះអាសន្ន ប្រើប្រាស់បច្ចុប្បន្ន តាមបណ្តាស្រុកមានចំនួន .ស្មើនឹងផ្ទៃដីទំហំ ៤០,៨១ ហិកតា ហើយក៏មានទីលាន ប្រកបដោយអនាម័យចំនួន១ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរមានផ្ទៃដី ១២ ហិកតា។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយបរិស្ថានគ្មានថង់ប្លាស្ទិក នៅខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូសមាជិករាជរដ្ឋាភិបាលអ្នកតំណាងរាស្រ្តមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាន ១២ ម៉ឺននាក់ /V-PC

Post navigation