Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការចាប់ឆ្នោត Powerball មួយផ្សេងទៀតនៅយប់ថ្ងៃសៅរ៍នេះគឺជាឱកាសមួយផ្សេងទៀតសម្រាប់រង្វាន់ ដែលឈានជិតដល់ ១ ពាន់លានដុល្លារ។
រង្វាន់ ដែលគេប៉ាន់ប្រមាណថាមានចំនួន ៩៦០ លានដុល្លារ គឺជារង្វាន់ឆ្នោតដ៏ធំបំផុតទី ៩ របស់ពិភពលោក តាមពីក្រោយរង្វាន់ Powerball និង Mega Millions កាលពីមុន ដែលទាំងអស់មានដល់ទៅជាង ១ ពាន់លានដុល្លារ។
រង្វាន់បានកើនឡើងយ៉ាងខ្លាំងបែបនេះ ដោយសារតែការចាប់ឆ្នោតចំនួន ៣០ លើកជាប់ៗគ្នាដោយគ្មានអ្នកឈ្នះ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកក្កដា។ ការចាប់ឆ្នោតដោយគ្មានអ្នកឈ្នះគឺដោយសារតែហាងឆេងឈ្នះ ១ លើ ២៩២,២ លាន ដែលគេរៀបចំឡើងដើម្បីឱ្យកម្រមានអ្នកឈ្នះដូច្នេះទើបរង្វាន់ធំអាចកើនឡើង។
រង្វាន់ ៩៦០ លានដុល្លារគឺសម្រាប់អ្នកឈ្នះតែម្នាក់គត់ ដែលជ្រើសរើសបើកលុយប្រចាំឆ្នាំ ក្នុងអំឡុងរយៈពេល ៣០ ឆ្នាំ។ អ្នកឈ្នះស្ទើរតែទាំងអស់តែងដកយកសាច់ប្រាក់សុទ្ធ ដែលសម្រាប់ការចាប់ឆ្នោតនៅថ្ងៃសៅរ៍នេះ នឹងមានទឹកប្រាក់ប៉ាន់ស្មាន ៤៤១ លានដុល្លារ។
ពន្ធសហព័ន្ធនឹងកាត់យកលុយរង្វាន់យ៉ាងច្រើន ហើយរដ្ឋមួយចំនួនក៏យកពន្ធលើប្រាក់រង្វាន់ធំផងដែរ។
Powerball ត្រូវបានលេងនៅក្នុងរដ្ឋចំនួន ៤៥ ក៏ដូចជា ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ព័រតូរីកូ និង កោះវើជីន (Virgin Islands) របស់អាម៉េរិក៕

រង្វាន់ Powerball ចំនួន ៩៦០ លានដុល្លារនឹងចាប់ឆ្នោតបន្តនៅយប់ថ្ងៃសៅរ៍នេះ