Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករថា ការទាមទារប្រាក់ខែត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង

Views: 2

ភ្នំពេញ:កម្មករកាត់ដេរនៅកម្ពុជានៅថ្ងៃទី៣០ ខែកញ្ញានេះ លើកឡើងថា ការទាមទារប្រាក់ខែណាមួយត្រូវមើលទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស តំបន់ និងពិភពលោក។

ក្រុមកម្មករលើកឡើងថា៖ “យើងទាមទារឡើងខុសពីគោលការណ៍ពេកក៏មិនកើតដែរ យើងត្រូវមើលតាមស្ថានភាពជាក់ស្តែង… ហើយបើគេឡើងឱ្យយើងប៉ុណ្ណឹងគួរតែទទួលយកដោយសប្បាយចិត្ត”។

ការអះអាងយ៉ាងដូចនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រចផ្តល់ប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំ២០២៤ចំនួន២០៤ដុល្លារកាលពីថ្ងៃទី២៨ ខែកញ្ញានេះ។ គូសបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ ត្រូវបានសមាគមនិយោជក និងសហជីពភាគច្រើនបំផុត អបអរសាទរព្រោះជាការដំឡើងបែបយុទ្ធសាស្ត្រដែលរក្សាបាននូវការងារ និងការបង្កើតការងារបន្ថែម និងមានភាពប្រកួតប្រជែងក្នុងតំបន់។
ទន្ទឹមនឹងនោះ កម្មករទាំងអស់សប្បាយចិត្តយ៉ាងខ្លាំងព្រោះរោងចក្ររបស់ខ្លួនមានការងារធ្វើ ហើយឡើងប្រាក់ខែបន្ថែមទៀតនៅឆ្នាំ២០២៤។ ក្រុមកម្មករ ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដំឡើងប្រាក់ឈ្នួលមុនភ្ជុំបិណ្ឌដូចតាមការសន្យា៕សរន

Post navigation