Views: 2
ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក ហុឹលរ៉ាយ៉ា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ រងយោធភូមិភាគ៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ មន្ទីរអង្គភាពនានាជុំវិញខេត្ត និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ សង្កាត់ព្រះពន្លា បានមូលមតិគ្នា ជាឯកច្ឆ័ន្ទចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

ជាមួយគ្នានេះ លោក ប្រាក់សុភ័ត អនុប្រធានមន្ទីរធម្មការ ខេត្តបន្ទាយមានជ័យ និងជា អាចារ្យខេត្ត បានមានប្រសាសន៍ថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួង វិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះ ជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១ នេះ ប្រមូលបច្ច័យបានមកពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង សិរីសោភ័ណ និងយោធភូមិភាគទី៥ ទិសទី១ និងពុទ្ធបរិស័ទ សង្កាត់ព្រះពន្លា ចូលរួមកាន់វេនភ្ជុំបិណ្ឌទី១ ដើម្បីយកទៅកសាង ក្នុងវត្តនេះ មានចំនួន ៣.៨៤០.០០០ រៀល៕ V / N


