Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី បីក្រសួង ទៅមើលប្រព័ន្ធស្រោចស្រពវ៉ៃគោ ដើម្បីសហការគ្នាអភិវឌ្ឍន៍ នៅមូលដ្ឋាន

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រី បីក្រសួង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្នុងគោល បំណងរៀបចំ កិច្ចសហការ រវាងវិស័យទឹក វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ឱ្យមានទំនាក់ទំនង់ កាន់តែជិតស្និទ្ធជាមួយគ្នា សំដៅជំរុញនិងលើកស្ទួយជីវភាព ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយបានភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងដំណើរចុះពិនិត្យប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលនាំមុខដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអមដំណើរ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យ ស្ថានភាពភូមិសាស្រ្ត នៅទន្លេវ៉គោ ក្នុងខេត្តព្រៃវែងនេះ ដើម្បីធ្វើយ៉ាងណា ឈានទៅធ្វើការរៀបចំ កិច្ចសហការគ្នា ឱ្យជិតស្និទ្ធ រវាងវិស័យទឹក វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ សំដៅជំរុញ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយបានភាពក្រីក្រ ស្របតាមយុទ្ធ សាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសខាងលើនេះ លោក ថោ ជេដ្ឋា បានជួបសំណេះសំណាលជាមួយ ប្រជាកសិករ ប្រើប្រាស់ទឹក​និងបានរម្លឹកប្រាប់ដល់ប្រជាកសិករ ពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងលើកឡើងថា សុខទុក្ខប្រជាពលរដ្ឋ និងកិច្ចការបម្រើប្រជាពលរដ្ឋ នៅតែជាការ ងារអាទិភាព សម្រាប់រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ។

រំលឹកឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម កន្លងទៅ បានអនុវត្តគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលមានប្រភពទឹក ពីទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយធ្វើការសាងសង់ ជាពីរជំហាន។ ជំហានទី១ ចាប់ផ្តើម ក្នុងឆ្នាំ២០១៣​ និងបញ្ចប់ ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នា រវាងខាងត្បូង ខេត្តកំពង់ចាម និងខាងជើង ខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥.០០០ គីឡូម៉ែត្រក្រឡា មានលទ្ធភាពផ្គត់ផ្គង់ទឹក ស្រោចស្រពបានផ្ទៃដីកសិកម្ម ១០៨.៣០០ ហិកតា នៅរដូវវស្សា និង ២៧០.១០០ ហិកតា នៅរដូវប្រាំង។ ជំហានទី២ ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វ រវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរង ទឹក ៧៩៥.០០០ គីឡូម៉ែត្រក្រឡា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព បានផ្ទៃដី កសិកម្ម ៩៣.១០០ ហិកតា នៅរដូវវស្សា និង ២៣.៣០០ ហិកតា នៅរដូវប្រាំង៕ V / N

Post navigation