Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងបរិស្ថាន៖ គិតត្រឹមតែរយៈពេលថ្ងៃទី៣០ កញ្ញា សាលាជាង ៩.០០០ ស្ម័គ្រចិត្តចូលរួម អនុវត្តយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួនជាង១លាននាក់ ដែលមកពីសាលាជាង.០០០ សាលា នៅទូទាំងរាជធានី ខេត្តចំនួន ២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

នៅថ្ងៃទី ៣០ ដដែលនេះ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យ៉ាងឱឡារិក នៅក្នុងខេត្តកំពង់ឆ្នាំង។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានសម្ដែងនូវចំណាប់អារម្មណ៍ និងជំរុញឲ្យមានការ ចូលរួម ក្នុងយុទ្ធនាការនេះ ដោយលោក បានគូសបញ្ជាក់ថាស្របពេលដែលប្រជាជនមានការកើនឡើង សកម្មភាពសេដ្ឋកិច្ចក៏មានការកើនឡើង ដែលនាំឲ្យមានផលប៉ះ ពាល់ជាអវិជ្ជមានដល់បរិស្ថាន។ ដូច្នេះហើយត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណ្ឌភាពទីក្រុង សុខភាពសាធារណៈ និងសុខុមាលភាពសង្គម។

បន្ថែមពីនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហម កម្ពុជា បានមានថ្លែងឡើងដែរថា យុទ្ធនាការនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើងក្នុងការកាត់បន្ថយការបំពុលបង្ក ដោយប្លាស្ទិក ជាក់ស្តែង ដបប្លាស្ទិកមួយនឹងរលាយដោយឯកឯង ក្នុងរយៈពេល ៤៥០ឆ្នាំ ដូចនេះ ជាតិពុលនឹងនៅក្នុងបរិស្ថានជុំវិញខ្លួនយើងរាប់ជំនាន់របស់មនុស្សជាតិ ហេតុនេះយើងទាំងអស់គ្នាមានភាពចាំបាច់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទីក

ស្របនឹងការថ្លែងឡើងរបស់អង្គការមនុស្សធម៌ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានគាំទ្រ និងបន្តអនុវត្ត ហើយជឿជាក់ថា អ្នកចូលរួមនៅទីនេះ ជាពិសេសប្អូនៗ សិស្សានុសិស្សនឹងរួមគ្នាផ្សព្វ ផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយ ប្រើប្រាស់ថង់ប្លាស្ទិក ធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញបន្តនូវការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ក្នុងគោលដៅ ជាង ៣០ ០០០ សាលានៅទូទាំងប្រទេស ដែលមានសិស្សានុសិស្សជាង លាន សែននាក់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋឈានទៅ ផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍។

ថ្លែងបញ្ជាក់ក្នុងន័យជំរុញឱ្យយុទ្ធនាការរបស់ក្រសួងបរិស្ថាន កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្រកាសគាំទ្រ និងធ្វើជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តពោធិ៍សាត់រដ្ឋបាល ខេត្តកណ្តាល និងបានអំពាវនាវដល់រដ្ឋបាលរាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធដទៃទៀតឱ្យចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាអនាម័យផង និងការរស់ ប្រកបដោយសេចក្តីថ្លៃថ្នូរផង ក្រោមពាក្យស្លោកថា «កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ»

គួរបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  រៀបចំឡើងនៅតាមសាលា ៨ទីតាំងផ្សេងគ្នា ក្នុងនោះរួមមានក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកបរិបូរណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី 

យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ ចំនួន ,៨៤៥ រួមទាំងសិស្សានុសិស្ស សរុបចំនួនជាងដប់ម៉ឺននាក់ដែលបានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ប្លាស្ទិក   Bye Bye ថង់ប្លាស្ទិក /V-PC

Post navigation