Views: 1
ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ខាងក្រោមនេះជាការប្រកួត ២ គូសម្រាំងក្នុងក្របខណ្ឌ English Premier League ជុំទី៧ សម្រាប់ថ្ងៃសៅរ៍។
– Newcastle vs Burnley
* Newcastle បានឈ្នះ ៨-០ នៅទឹកដី Sheffield United កាលពីសប្តាហ៍មុន។
* Burnley ចាញ់៤ដងក្នុងការប្រកួត៥លើកក្នុងនោះ ៣ ប្រកួត ចាញ់២គ្រាប់ឡើងទៅ។
* Liverpool និង Arsenal គឺជាក្រុមភ្ញៀវតែពីរប៉ុណ្ណោះដែលឈ្នះនៅទឹកដី St James’ Park ក្នុងឆ្នាំ ២០២៣។
Newcastle កំពុងល្អដូចផ្កា បន្ទាប់ពីបានបំបាក់ក្រុម Sheffield United ៨-០ និងបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Manchester City ហើយពួកគេគួរតែខ្លាំងពេកសម្រាប់ក្រុមភ្ញៀវ Burnley នៅថ្ងៃសៅរ៍នេះ។
ក្រុម Burnley លេងល្អគ្រប់ការប្រកួត ប៉ុន្តែមានត្រឹមតែ១ពិន្ទុពី៥ប្រកួត ហើយការចាប់ផ្តើមមិនឈ្នះរបស់ពួកគេទំនងជានឹងបន្តហួសពីចុងសប្តាហ៍នេះ។
ក្រុមសារិកាព្រៃរបស់លោក Eddie Howe បានផ្តួលក្រុម Sheffield United ៨-០ នៅកីឡដ្ឋាន South Yorkshire កាលពីចុងសប្តាហ៍មុន ហើយបន្ទាប់មកបានឈ្នះយ៉ាងគួរឱ្យចាប់អារម្មណ៍ ១-០ លើក្រុមមេឃខៀវ Manchester City ក្នុងការប្រកួត EFL Cup នៅពាក់កណ្តាលសប្តាហ៍។
ការចាញ់៣លើករបស់ Burnley បានកើតឡើងដោយរបូត២គ្រាប់ឡើងទៅ ហើយពួកគេអាចនឹងលំបាកខ្លាំងនៅទឹកដី St James’ Park ។
លោក Howe មានទំនោរប្តូរជើងខ្សែប្រយុទ្ធ Callum Wilson និង Alexander Isak ទុកសម្រាប់ការប្រកួតធំជាងនេះ ដូច្នេះត្រឹមខ្សែប្រយុទ្ធ Anthony Gordon ក៏អាចរកគ្រាប់បាល់ក្នុងការប្រកួតនេះបានដែរ។
Gordon បានបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹងក្រុម Sheffield United ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ ហើយរកបាន២គ្រាប់ហើយគិតរហូតមកដល់ពេលនេះ បន្ទាប់ពីការប្រកួត Premier League ចំនួន៦ប្រកួត។
លទ្ធផលទស្សនទាយ Newcastle ឈ្នះ ៣-០។

– Tottenham Hotspur vs Liverpool
* Tottenham បានស៊ុតបញ្ចូលទីទាំង៧ប្រកួតរបស់ពួកគេក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីសរុបបាន ១៦ គ្រាប់។
* Liverpool បានស៊ុតបញ្ចូលទីក្នុងការប្រកួតទាំង៨របស់ពួកគេ។
* ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទីគ្នាក្នុងការជួបគ្នា៦លើកចុងក្រោយ។
Tottenham នឹងកំដរ Liverpool ក្នុងការប្រកួត Premier League បិទឆាកក្រោយគេនៅយប់ថ្ងៃសៅរ៍នេះ ហើយក្រុមទាំងពីរនេះមិនទាន់ស្គាល់រសជាតិចាញ់នៅរដូវកាលនេះទេ។
Spurs បានប្រកួតស្មើ ២-២ ដ៏រំភើបជាមួយនឹងគូប្រជែងនៅទីក្រុងឡុងដ៍ភាគខាងជើង Arsenal កាលពីសប្តាហ៍មុន ខណៈដែល Liverpool បានទទួលជ័យជម្នះ ៧ លើកជាប់ៗគ្នាចាប់តាំងពីបើករដូវកាលស្មើ ១-១ នៅទឹកដី Chelsea ។
Liverpool មានប្រៀបខ្លាំងលើមាន់ខ្នាយមាសក្នុងរដូវកាលថ្មីៗ ដោយឈ្នះ ៩ លើក និងមិនដែលចាញ់ឡើយក្នុងការជួបគ្នា ១២ លើកចុងក្រោយនៅក្នុងការប្រកួតទាំងអស់។
ក្រុមភ្ញៀវចូលមកការប្រកួតនេះក្នុងនាមជាក្រុមមានប្រៀបជាងម្ចាស់ផ្ទះ ប៉ុន្តែ Tottenham កំពុងលេងល្អដូចផ្កា ដូច្នេះជម្រើសស៊ុតចូលលើស ៣,៥ គ្រាប់នៅទីនេះគឺជារឿងល្អបំផុត។
Tottenham បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតទាំង៧របស់ពួកគេក្នុងការប្រកួតទាំងអស់ ដោយបានរបូត ៥ គ្រាប់ ហើយពួកគេស៊ុតបញ្ចូលជាមធ្យម ២,៣ គ្រាប់ក្នុងមួយប្រកួត។
Liverpool បានស៊ុតបញ្ចូលទីក្នុងការប្រកួតទាំង៨របស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន ២១ គ្រាប់ ក្នុងនោះស៊ុតជាមធ្យម ២,៦ គ្រាប់ក្នុងមួយប្រកួត ប៉ុន្តែរក្សា Clean Sheet បានតែម្តងប៉ុណ្ណោះ។ ដោយយោងលើក្រុមទាំងពីរខ្សោយការពារដូចគ្នា លទ្ធផលទស្សនទាយល្អបំផុតគឺ ២-២៕

គ្រាប់បាល់រំពឹងមានច្រើនគ្រាប់ក្នុងជំនួបរវាង Tottenham Hotspur vs Liverpool



