Views: 2
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ នេះ នៅក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រារព្ធធ្វើទិវាដើរពិភពលោក លើកទី១ ។ ទិវានេះ ធ្វើឡើង ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុន Infinity Sport សហការជាមួយអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង។
លោក អ៊ុក សិទ្ធិជាតិ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតី នៅក្នុងទិវានេះ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ប្រមាណជាង ៥០០ នាក់។
ជាមួយនឹងការរៀបចំ ជាលើកដំបូងនេះ គណៈកម្មការរៀបចំ បានប្រកាសថា នឹងប្រារព្ធ ពិធីនេះឡើង ជារៀងរាល់ឆ្នាំ ទៅតាមខេត្តនានា ដែលត្រូវបានជ្រើសរើស៕/V-PC



