Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខណ្ឌ៧មករា ថាហៅក្រុមហ៊ុន ដាក់លើផ្លូវលេខ១៣៩ មកធ្វើការណែនាំ ជាថ្មីម្តងទៀត

Views: 2

ដោយៈ ប.ខុន / ភ្នំពេញៈ អាជ្ញាធរខណ្ឌ៧មក រារាជធានីភ្នំពេញ ថានឹងហៅម្ចាស់ គម្រោង និងម្ចាស់ក្រុមហ៊ុនទទួលបាន សិទ្ធិជីកកាយដាក់លូ រំដោះទឹកភ្លៀង និងសំណល់ទឹកប្រើប្រាស់ លើផ្លូវលេខ១៣៩ សង្កាត់វាលវង់ មកធ្វើការណែនាំជាថ្មី ម្តងទៀត ឱ្យពន្លឿនការងារដាក់លូ និងត្រូវធ្វើយ៉ាងណា កាត់បន្ថយឱ្យបាន នូវផល ប៉ះពាល់ សល់តិចបំផុត ទៅដល់ការរស់នៅរបស់ពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ ផ្លូវនេះ។

ពលរដ្ឋរស់នៅសងខាងផ្លូវលេខ១៣៩ សង្កត់វាលវង់ ខណ្ឌ៧មករា បានប្រាប់ឱ្យរស្មី កម្ពុជា ដឹងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ថា ម្ចាស់គម្រោងនិងម្ចាស់ការ ដ្ឋានជីកកាយដាក់លូលើចិញ្ចើមផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងធ្វើការ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នាំឱ្យប៉ះពាល់ខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ នៅមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់។

បញ្ហាប៉ះពាល់ដែលបានកើតមានឡើង នៅលើផ្លូវខាងលើ ត្រូវបានពលរដ្ឋ អ្នករងគ្រោះ លើកឡើងថា មានដូចជា ម្ចាស់ការដ្ឋាន បានយកលូដែលមានគុណភាព មិនសូវល្អ មកតម្រាបចោល នៅពីមុខផ្ទះ មានអ្នករស់នៅនិងធ្វើអាជីវកម្ម ដែលមានការចេញចូល គ្រប់ពេល ចាក់ខ្សាច់ និងដីកាយចេញពីកន្លែង ត្រូវដាក់លូ មកដាក់គរចោល លើផ្លូវសាធារណៈ ដែលមានចរាចរ មមាញឹក ហើយល្បឿនការងារយឺតយ៉ាវបំផុត និងរវល់ខ្លាំងតែគ្រឿងចក្រកញ្ចាស់ៗ ខូចខកខាន ធ្វើការតាមកម្មវិធីគ្រោងទុក។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ពួកគាត់មានការសាទរ និងសប្បាយរីករាយ ជាអនេក នៅពេលបានឃើញ រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់ ដោះស្រាយចំពោះបញ្ហាដាក់លូ ដើម្បីកាត់បន្ថយការលិចលង់ ដោយទឹកភ្លៀង និងទឹកសំណល់ ពីការប្រើប្រាស់ នៅក្នុងមូលដ្ឋាន តែសុំសំណូមពរដល់ម្ចាស់គម្រោង និងម្ចាស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការធ្វើ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមកិច្ចព្រមព្រៀងគ្នា រវាងម្ចាស់គម្រោង និងក្រុមហ៊ុនអ្នកអនុវត្ត ដើម្បីកាត់បន្ថយ ការប៉ះពាល់ ក្នុងពេលកំពុងធ្វើឱ្យនៅក្នុងកម្រិតតិចបំផុត តាមតែអាចធ្វើទៅបាននិងលូ ដែលបានដាក់ត្រូវតែមានគុណភាពតាមការកំណត់ធានាការប្រើប្រាស់បានយូរអង្វែង។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានប្រាប់ឱ្យស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ថា ការដ្ឋានដាក់លូ នៅលើផ្លូវ១៣៩ ក្នុងសង្កាត់វាលវង់ ជាគម្រោងរបស់សង្កាត់ ដែលកន្លងទៅ លោកធ្លាប់បានប្រាប់ទៅម្ចាស់ការដ្ឋានទាំង យប់ (ក្នុងពេលលោក ឆ្លងកាត់បានឃើញដី គេកាយដាក់ពេញលើផ្លូវ) ឱ្យប្រមូលដី ដែលគេបានកាយ ដើម្បីដាក់លូ យកចេញពីលើផ្លូវទាំងយប់ ព្រោះវាប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន ដោយបានទាំងប្រាប់ទៅសង្កាត់ ឱ្យយកចិត្តទុក ដាក់ ធ្វើការងារនេះ ដោយទទួលខុសត្រូវ ដើម្បីកាត់បន្ថយការប៉ះពាល់ ដល់អារម្មណ៍ របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់ផ្លូវនេះ។

ពាក់ព័ន្ធបញ្ហាខាងលើ លោក ថេង សុថុល បានបញ្ជាក់ថា រសៀលថ្ងៃនេះ (២៦តុលា) លោកនឹងហៅម្ចាស់គម្រោង (សង្កាត់) និងក្រុមហ៊ុនទទួលបានសិទ្ធិ ដាក់លូនៅលើ ផ្លូវលេខ១៣៩ មកធ្វើការណែនាំម្តងទៀត ដើម្បីឱ្យពន្លឿនការងារ និងធ្វើយ៉ាងណា ត្រូវកាត់បន្ថយឱ្យបាន នូវផលប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋ រស់នៅតាមផ្លូវនេះ និងធ្វើដំណើរឆ្លងផ្លូវនេះ៕ V / N

Post navigation