Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សព្វផ្សាយពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ដល់មន្ត្រីអាជ្ញាធរ និងស្មៀន

Views: 3

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សាខាពន្ធដាខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នាផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា ពន្ធលើអចនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន។

ពិធីនេះ មានការចូលរូមពីលោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្ត លោក សុខ វិរៈ អនុប្រធានសាខាពន្ធដាខេត្ត មន្ត្រីពន្ធដារ អភិបាល ឬអភិបាលរង នៃរដ្ឋបាលក្រុង ស្រុកទាំង៩.មេឃុំ ចៅសង្កាត់ឬជំទប់ទី១ ឬចៅរងសង្កាត់ទី១ នៃរដ្ឋបាល ឃុំសង្កាត់ទាំង ៦៧ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធខ្លះទៀត ។

លោក សុខ វិរៈ អនុប្រធានសាខាពន្ធដា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយណែនាំបន្ថែមទៀត ស្តីពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើ ចំណេញមូលធន ដើម្បីបង្កើននូវការយល់ និងបន្ថែមទៀត ដល់អភិបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទាំងអស់ ដើម្បីជួយធ្វើការផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យយល់ដឹង ។

លោក សុខ វិរៈ បានថ្លែងនូវការអគុណដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ និងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់​ក្នុងការជួយធ្វើការផ្សព្វផ្សាយ អំពីច្បាប់លិខិតបទដ្ឋាន គតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងពន្ធដារ ដល់អ្នកជាប់ពន្ធ ពិសេសប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ធ្វើឲ្យ ការប្រមូលពន្ធ សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេលកន្លងមក។ ជាក់ស្តែង ក្នុងរយៈពេល ៧ ឆ្នាំ ចុងក្រោយនេះ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បានខិតខំ ក្នុងការប្រមូលចំណូលសារពើរពន្ធ លើសផែនការ បានកំណត់ ជារៀងរាល់ឆ្នាំ ។ ដូចជា នៅឆ្នាំ២០១៦ ផែនការ (គិតជាឯកតាលានរៀល) តែ ២៤.៦៣៧ អនុវត្តបាន ២៥.៥៧៣ ស្មើនឹង ១០៤% ។ ឆ្នាំ២០១៧ ផែនការតែ ២៥.២០២ អនុវត្តបាន ៣១.៩២០ ផែនការ ស្មើនឹង ១២៧% ។ ឆ្នាំ២០១៨ ផែនការតែ ២៨.០៦២ អនុវត្តបាន ៦១.០៤៨ ផែនការ ស្មើនឹង ២១៨% ។ ឆ្នាំ២០១៩ ផែការតែ ៣៩.៨៧៥ អនវត្តបាន ១០៦.៣២៥ ផែនការ ស្មើនឹង ២៦៧% ។ ឆ្នាំ២០២០ ផែនការតែ ៦៤.៧៣៤ អនុវត្តបាន ៩០.៩២០ ផែនការ ស្មើនឹង ១៤០%។ ឆ្នាំ២០២១ ផែនការ តែ ៤០.០៧៥ អនុវត្តបាន ៧០.៦៤០ ផែការ ស្មើនឹង ១៧៦% និងឆ្នាំ២០២២ ផែនការតែ ៦២.៧៥៦ អនុវត្តបាន ៨៦.៥៣៩ ស្មើនឹង ១៣៨%។

លោក សុខ វិរៈ បានឲ្យដឹងបន្តទៀតថា ពាក់ព័ន្ធនឹងការបង់ពន្ធដារ ជាការពិតណាស់ រដ្ឋបាលសារពើពន្ធ គឺជាស្ថាប័នចំណូលដ៏សំខាន់មួយ ដែលមានកាតព្វកិច្ចអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ និងមានបេសកកម្ម រុករកប្រភពចំណូល និងប្រមូល ចំណូលពន្ធជូនរដ្ឋ សម្រាប់សេចក្តីត្រូវការ ខាងផ្នែកចំណាយនានា ជាអាទិ៍ មានចំណាយលើការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានដូចជាមន្ទីរពេទ្យ សាលារៀន ផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកំលាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងចំណាយផ្សេងៗ ។ល។

ដើម្បីឆ្លើយតបទៅនឹងសំណូនពរចាំបាច់ នៃការគ្រប់គ្រង និងប្រមូលចំណូលសារពើពន្ធ ក៏ដូចជាការអនុវត្តតាមយុទ្ធសាស្ត្រ កៀរគរកចំណូល អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកំណែទម្រង់ដ៏មុតស្រួច នូវមុខងារប្រវត្តិការស្នូល និងមុខងារប្រតិបត្តិការ ស្នូល ៥ រួមមានៈ ១-ការចុះបញ្ជីអ្នកជាប់ពន្ធ , ២-ការផ្តល់សេវាជូនអ្នកជាប់ពន្ធ, ៣-ការចាត់ចែងលិខិតប្រកាស, ៤-ការធ្វើសវនកម្មពន្ធ និង៥-ការប្រមូលបំណុលពន្ធ និងមុខងារគាំទ្រ ៣ ទៀត រួមមានៈ ១-ពង្រឹងការគ្រប់គ្រង និងរចនាសម័្ពន្វ, ២-ការគ្រប់គ្រងធនធានមនុស្ស និង ៣-បច្ចេកវិទ្យាព័ត៌មាន។

តមក លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្ត និងមន្ត្រីជំនាញពន្ធដារ បានធ្វើបទបង្ហាញ តាមប្រភេទពន្ធដារ ដូចជាស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនវត្ថុ , ស្តីពីពន្ធលើអចនទ្រព្យ ,ស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងស្តីពីពន្ធលើចំណេមូលធន ។ ជាមួយគ្នានេះ ក៏មានពន្យល់បន្ថែម និងឆ្លើយបំភ្លឺ សំណួរ របស់សិក្ខាកាម ជាមន្ត្រីអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់និងស្មៀនផងដែរ ៕/V/r

Post navigation