Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដើរបេះបន្លែតាមព្រំដែន ក្នុងតំបន់ហាមឃាត់៖ ពលរដ្ឋម្នាក់ ជាន់មីនផ្ទុះ ដាច់ជើងម្ខាង

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ បុរសម្នាក់ ដើរបេះបន្លែឈើព្រៃ តាមបន្ទាត់ព្រំដែន នាតំបន់ហាមឃាត់ ក៏បានជួបគ្រោះជាន់មីន ផ្ទុះបណ្តាលដាច់ជើងឆ្វេងម្ខាង កាលពីរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាស្គ្រ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិ-ឃុំតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៨០៧ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចន ជុង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបន្តថា ក្រោយស្នូរមីនផ្ទុះ តាមបន្ទាត់ព្រំដែន កងកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធាការពារបន្ទាត់ព្រំដែន បានចេញទៅពិនិត្យ និងបានជួយសង្គ្រោះជនរងគ្រោះ។ ប៉ុន្តែមុននឹងអាចយក ជនរងគ្រោះបាន ដំបូងកម្លាំងជំនាញផ្នែកបោសសម្អាតមីន បានរាវមីន រួចចូលទៅជួយ សង្គ្រោះបឋម និងដាក់សែងដោយអង្រឹង ចេញមកក្រៅ ដាក់រថយន្តទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ជនរងគ្រោះ រួចជីវិតហើយ ៕/V/r

Post navigation