Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រជុំផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២៣នេះ​

Views: 2

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ដល់កម្លាំងគ្រប់ផ្នែក ជំនាញ ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ​ ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣​ នេះ ។

លោកវរសេនីយ៍ឯក​សៅ​សារឿន​ អធិការនគរបាលក្រុងប៉ោយប៉ែត​បានដឹកនាំកិច្ចប្រជុំ នេះ ដើម្បីផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​និង​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម​ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ២០២៣​ ។

លោកអធិការ បានណែនាំ និងដាក់បញ្ជាឱ្យលោក លោកស្រី អធិការរង នាយ និងរងផ្នែក នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលគ្រប់ប្រភេទ ចំណុះអធិការរដ្ឋាន ត្រូវក្តាប់ឱ្យបានខ្លឹមសារ ៕ V / N

Post navigation