Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង»

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖«អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើ អ្នកដទៃជាពិសេសជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯងពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រនិងត្រងត្រាប់តាមដែលយើងនឹងបានទទួលនូវភាពកក់ក្ដៅពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថាកូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបានទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ»។

សម្តេចធិបតីបានថ្លែងបែបនេះនៅក្នុងសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតី បានសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យនិងបងប្អូនជនរួមជាតិទាំងអស់ព្រមទាំងប្រជា ជាតិទូទាំងពិភពលោកក្នុងឱកាសនទិវាមនុស្ស ចាស់ឆ្នាំនេះក្រោមប្រធានបទ“ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា”ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសក លលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជន គ្រប់វ័យពិសេសចំពោះមនុស្សវ័យចាស់ ។

សម្តេចធិបតីបន្តថា៖ជារួមការគោរពដឹងគុណមនុស្សវ័យចាស់និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ឱ្យចូលរួម ។ សម្តេចបន្តថាប្រវត្តិសាស្ត្រនិងបទពិ សោធន៍នៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិង វប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ទាមទារឱ្យ មានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ គុណធម៌ និង វប្បធម៌អហិង្សា ។ ផ្ទុយទៅវិញក្នុងសង្គមជាតិមួយដែលមានគុណធម៌និង សីលធម៌ ធ្លាក់ចុះសង្គមជាតិនោះនឹងត្រូវទទួលរងនូវ វិបត្តិនិងមហន្តរាយ ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណីទំនៀមទម្លាប់ដ៏ល្អកេរ មរតកសម្បត្តិវប្បធម៌ដែលសម្បូរបែបនិងសមិទ្ធផលទាំងឡាយហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃគុណូបការៈនិងការអប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើងដែលអាច ជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។

សម្តេចធិបតីបន្តថាពិតណាស់ថាក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទប៉ុន្តែថែមទាំងធ្វើឱ្យការគោ រពនិងការដឹងគុណមនុ ស្សចាស់ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិ របស់ខ្លួន ទៀតផង។ ជាងនេះទៅទៀតព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។

ក្នុងន័យនេះដើម្បីសម្តែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះរាជរដ្ឋា ភិបាលបានកសាងលិ ខិតបទដ្ឋានគតិយុត្តនិងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើងក្នុងនោះមានជាអាទិ៍ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការមូលនិធិជំនួយ សង្គម។

ក្នុងនោះដែររាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋា ភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧ -២០៣០និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់នៅកម្ពុជាហើយរាជរដ្ឋាភិបាលក៏បានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ផងដែរ។

នៅក្នុងគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោល នយោបាយអាទិភាពនានា។ ជាក់ស្ដែងរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្សនិងក្នុងមុំទី៤ “ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង”ដែលមានគោលដៅជាយុទ្ធសាស្ត្រគឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំនិងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខ សង្គម និង ការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀងនិងអា ហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប ។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់”ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរ លើអភិក្រមចំនួន ៤ គឺ៖ ១)ចីរភាពនៃកម្មវិធី, ២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ៣)ការធានាបរិយាបន្ននិងសមធម៌សង្គមដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួ សារក្រីក្រងាយ រងគ្រោះនិងងាយរងហានិភ័យ និង ៤)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ ៕

Post navigation