Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង

Views: 1

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង ដោយសារប្រទេសកម្ពុជា កំពុងទទួលរងវិសម្ពាធទាប ពីប្រទេសឥណ្ឌា បោកបក់មកលើប្រទេសបង់ក្លាដេស  ប្រទេសថៃកម្ពុជា ឡាវ និងប្រទេសវៀតណាម។

ភាគច្រើន ភ្លៀងបានធ្លាក់នៅតាមតំបន់សមុទ្រ ពិសេសខេត្តកំពង់ស្ពឺ ភ្លៀងធ្លាក់ នៅតាមតំបន់ជួរភ្នំក្រវាញ និងជួរភ្នំនានា ក្នុងខេត្តដែលបណ្ដាលឱ្យមានការជន់លិច នៅស្ទឹងសំរោង ផ្លូវជាតិលេខ៤  ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងដូចនេះ នៅពេលលោក បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពទឹក តាមបណ្ដោយដងស្ទឹង ព្រែកត្នោត ស្ថិតនៅចំណុចសំណង់ទ្វារទឹករលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ប៉ុញ សច្ចៈ បានប្រាប់ដល់ មន្ត្រីជំនាញថាប្រសិនបើមានផលប៉ះពាល់ដល់ ដីស្រែ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ត្រូវផ្ដល់របាយការណ៍ជាបន្ទាន់ តាមលំដាប់លំដោយ ដើម្បីងាយស្រួលដល់អ្នកជំនាញ របស់ក្រសួង ចាត់ការជួយសង្គ្រោះ បានទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវធ្វើកិច្ចសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក

ខេត្ត ឱ្យបានជិតស្និទ្ធ ក្នុងការពិភាក្សា រកដំណោះស្រាយ នូវរាល់បញ្ហាដែលកើតមាន ឡើង ដោយសារទឹកជំនន់ ដើម្បីងាយស្រួលដោះស្រាយ បានទាន់ពេលវេលា ក្នុងការជួយអន្តរាគមន៍សង្គ្រោះ អាយុជីវិតមនុស្ស សត្វ ដែលកំពុងទទួលរងការគំរាម កំហែង ពីជំនន់ទឹកភ្លៀង ដែលកំពុងជន់លិច ក្នុងមូលដ្ឋានរស់នៅ របស់ពួកគាត់។

ទន្ទឹមនោះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ភ្លៀងបានធ្លាក់រាយប៉ាយ នៅក្របខ័ណ្ឌទូទាំង ប្រទេស ពី ៨០ ទៅ ៩០ ភាគរយហើយក្រសួង ក៏បានជូនដំណឹង ទៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ប្រកបរបរនេសាទ នៅក្នុងខេត្តជាប់មាត់សមុទ្រ មួយចំនួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមានរលកទឹកសមុទ្រ មានកម្ពស់ទឹក ពីកម្រិតទាប ទៅកម្រិតមធ្យមដែលងាយបង្កហានិភ័យដល់អ្នកនេសាទទាំងនោះ៕/V-PC

Post navigation